Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ដំណឹង​ជ្រើសរើស​មន្រ្តី​ជាប់​កិច្ច​សន្យា

ដំណឹង​ជ្រើសរើស​មន្រ្តី​ជាប់​កិច្ច​សន្យា
សេដ្ឋកិច្ច វិទូ វ័យ ក្មេង


ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​ជូន​ដំណឹង​ដល់​សាធារណជន ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា: ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​តម្រូវ​ការ​ជ្រើសរើស សេដ្ឋកិច្ច​វិទូ​វ័យ​ក្មេង ចំនួន ២០​រូប បម្រើ​ការ​ជា​មន្ត្រី​ជាប់​កិច្ច​សន្យា​រយៈពេល ១ឆ្នាំ ក្នុង អគ្គនាយកដ្ឋាន​គោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​សាធារណៈ ដោយ​ក្នុង​នោះ ១២​រូប ត្រូវ​ធ្វើ​ការងារ​ផ្ដោត​លើ​ការ វិភាគ​ម៉ាក្រូ​សេដ្ឋកិច្ច​និង ៨រូប​ទៀត ផ្ដោត​លើ​ការងារ​ស្ថិតិ និង ការ​ព្យាករណ៍ សេដ្ឋកិច្ច។ បេក្ខជន បេក្ខនារី ដែល​ត្រូវ​បាន ជ្រើសរើស នឹង ទទួល បាន ការ​បណ្ដុះ​បណ្ដាល​បំប៉ន​ជំនាញ​សេដ្ឋកិច្ច​ផ្សេងៗ​តាម​ការ​ចាំបាច់​ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព និង សមត្ថភាព​ការងារ​ជាមួយ​នឹង​ប្រាក់​បៀវត្ស​សមរម្យ។ បន្ទាប់​ពី​បញ្ចប់​ការងារ​ឆ្នាំ​ទី១​មន្រ្តី​ទាំង​២០​រូប​នឹង ទទួល​ការ​វាយ​តម្លៃ​លើ​សមិទ្ធ ម្ម ការងារ ដើម្បី ពិនិត្យ លទ្ធភាព​ដា​ដាក់​បញ្ចូល​ក្នុង ក្របខ័ណ្ឌ មន្រ្តី រាជ​ការ​បម្រើ​ការ​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

បេក្ខជន បេក្ខនារី​ទាំង​អស់​ត្រូវ​មាន​លក្ខណ​សម្បត្តិ​ដូច​តទៅ ៖
- មាន​សញ្ញាប័ត្រ​ចាប់​ពី​បរិញ្ញាប័ត្រ​ឡើង​ទៅ​លើ​មុខ​ជំនាញ សេដ្ឋកិច្ច ស្ថិតិ (Statistics) គោល​នយោបាយ​សាធារណៈ រដ្ឋបាល​សាធារណៈ​គណនេយ្យ ឬ ហិរញ្ញវត្ថុ
- មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ច្បាស់​លាស់​អាច​សរសេរ​និង​និយាយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​បាន
- មាន​ចំណេះ​ដឹង​មូលដ្ឋាន ឬ បទពិសោធន៍​ទាក់ទង​នឹង​ការ​វិភាគ​សេដ្ឋកិច្ច ទិន្នន័យ និង​ស្ថិតិ​ទូទៅ
- មាន​ចំណេះ​ដឹង​កុំព្យូទ័រ (Microsoft Office) ដែល​អាច​ប្រើប្រាស់​បាន​

បេក្ខជន បេក្ខនារី ដែល​ទទួល​បាន​ការ​ជ្រើសរើស​បឋម​នឹង​ត្រូវ ចូល រួម​ការ​ប្រលង​សរសេរ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​ជំនាញ ផ្នែក សេដ្ឋកិច្ច និង សមត្ថភាព​ភាសា​អង់គ្លេស (ការ​ប្រលង​ភាសា​នឹង ត្រូវ លើក​លែង​ចំពោះ បេក្ខជន បេក្ខនារី ទាំង​ឡាយ​ណា​ដែល​មាន ពិន្ទុ យ៉ាង ហោច​ណាស់ TOEFL ៥៣០ ឬ IELTS ៥.០ ដែល មាន អាយុ កាល មិន​លើស​ពី ២ ឆ្នាំ)។
អាស្រ័យ​ហេតុ​នេះ បេក្ខជន បេក្ខនារី ដែល មាន លក្ខណ សម្បត្តិ គ្រប់គ្រាន់ ហើយ​មាន​បំណង​ចូលរួម​ការ​ប្រលង​ជ្រើសរើស​នេះ សូម​ផ្ញើ​ប្រវត្តិ​រូប​ការងារ (CV) មក​អ៊ីម៉ែល narin_kruy@mef.gov.kh ដោយ បញ្ជាក់ ពី​ជម្រើស ក្នុង Subject Line: “Economic Policy” ឬ “Statistics”។ ការ​ទទួល​ពាក្យ​ចាប់​ផ្ដើម​ពី​ថ្ងៃ ០១-៣០ វិច្ឆិកា ឆ្នាំ ២០១៣ ត្រឹម​ម៉ោង ១៧:០០ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង កញ្ញា គ្រុយ ណារិន ទូរស័ព្ទ​លេខ ០៧៧ ២០៦ ៥៦០ ឬ narin_kruy@mef.gov.kh។ បេក្ខនារី នឹង​ទទួល​បាន​ការ​ផ្តល់ អាទិភាព​ជា​ពិសេស សម្រាប់​ការ​ជ្រើសរើស​នេះ។



Latest Video

Explore the durian and rubber farms of Kampong Cham

Take a drive north of Kampong Cham, past the dirt roads and the dense greenery.

Kem Sokha talks politics, power and Hun Sen

Kem Sokha, leader of the Cambodia National Rescue Party, sat down with The Post’s Alex Willemyns and Mech Dara to discuss his supporters’ initial disappointment with this year’s

NEC officials tally votes during a recount last week in Phnom Penh.

Cambodia’s National Election Committee last week rejected 33 of 61 complaints filed over the conduct of June 4’s commune election, according to a s

People search for their names on the voter lists at a polling station in Kampong Cham’s Veal Vong commune earlier this month.

Four years ago, when the opposition snatched Kampong Cham away from the ruling party in 2013 national elections, it hinted at a deeper shift taking