ដំណឹងជ្រើសរើសបុគ្គលិក
ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បាននឹងកំពុងផ្តល់នូវសេវាកម្មអប់រំ និងបណ្តុះបណ្តាល ប្រកបដោយគុណភាព ដើម្បីក្លាយ ទៅជាស្ថាប័នឈានមុខគេក្នុងការផ្តល់សេវាកម្មអប់រំនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្តល់នូវសេវាកម្មអប់រំ តាមរយៈ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ លើកម្មវិធីចំណេះទូទៅខ្មែរពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២ និងកម្មវិធីភាសាអង់គ្លេសពីកម្រិតមត្តេយ្យ ដល់កម្រិតខ្ពស់ តាមបទដ្ឋានអាមេរិកកាំង ។ ជាមួយគ្នាផងដែរ ក្រុមហ៊ុនផ្តល់នូវសេវាកម្មបណ្តុះបណ្តាល ប្រឹក្សាយោបល់ និងការស្រាវជ្រាវ តាមរយៈវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ(EDI) សំដៅលើកកម្ពស់សមត្ថភាពដល់អ្នកអប់រំ ថ្នាក់ដឹកនាំ និងសហគ្រិនវ័យក្មេងក្នុងប្រទេសកម្ពុជា។
ក្នុងទិសដៅ សម្រេចឲ្យបានតាមបេសកកម្មដែលបានកំណត់ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានសហការទទួលយកនូវគម្រោងមូលនិធិអភិវឌ្ឍកម្ពុជា-ឡាវ (Cambodia-Laos Development Fund) ពីក្រុមហ៊ុន ដៃគូវិនិយោគ គឺក្រុមហ៊ុនផ្តល់មូលនិធិអភិវឌ្ឍដែលមានទីតាំង នៅប្រទេស លុចសំបួរ និងដោយបានចុះបញ្ជីការជាក្រុមហ៊ុន វិនិយោគ (Emerging Markets Investments (EMI) នៅប្រទេសសឹង្ហបូរី។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅសាលា APPLETREE International School and Forest Hill International School and Montessori Daycare ក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
១- អ្នកប្រតិបត្តិសេវាអតិថិជន ០២ នាក់ ២- ជំនួយការគ្រូបង្រៀន ០៥ នាក់ ៣- ចុងភៅ ០១ នាក់ ៤- ភ្នាក់ងារវិន័យ ០៥ នាក់ ៥- ភ្នាក់ងារអនាម័យ ០៥ នាក់
១) អ្នកប្រតិបត្តិសេវាអតិថិជន ♦ តួនាទី និង ភារកិច្ច • ធ្វើគាវរកិច្ចដល់អតិថិជនទូទៅ និង ឆ្លើយតបទៅនឹងរាល់សំណួរ និងចម្ងល់ដែលអតិថិជនចង់ដឹង • ផ្តល់ព័ត៌មានពីសេវាកម្មអប់រំ និង សេវាកម្មបម្រើទូទៅដល់អតិថិជនដោយផ្ទាល់ តាមរយៈទូរស័ព្ទ និងសារអេឡិចត្រូនិច • ធ្វើការណាត់ជួបជាមួយនឹងអតិថិជន ដើម្បីពិភាក្សាពីការសេវាកម្មដែលត្រូវផ្តល់ជូន និងអញ្ជើញអតិថិជនទស្សនាសាលារៀន • អនុវត្តតាមនិតិវិធីរបស់សាលារៀនដែលបានចែង ក្នុងការជូនអតិថិជនទស្សនាសាលារៀន • កត់ត្រារាល់ព័ត៌មាន ឬកំណត់ហេតុនានានៅពេលជួបជាមួយនឹងអតិថិជនក្នុងការសម្រេចចិត្តជ្រើសរើសសេវាកម្មអប់រំរបស់សាលារៀន និងធ្វើការសាកសួរជាថ្មីឡើងវិញម្តងទៀតដល់អតិថិជនដែលមិនទាន់បានសម្រេចចិត្តភ្លាមៗតាមរយៈសារអេឡិចត្រូនិច • ជួយ និងពិនិត្យមើលដំណើរការចុះឈ្មោះសិស្សថ្មី បញ្ចូលទិន្នន័យ និងព័ត៌មានសិស្សថ្មីទៅក្នុងប្រព័ន្ធ • ផ្តល់ព័ត៌មានដល់អ្នកសម្របសម្រួលប្រតិបត្តិការពីចំនួនសិស្សថ្មី ដែលបានចុះឈ្មោះចូលរៀន • រក្សាសុវត្ថិភាពជារួមដោយអនុលោមទៅតាមនិតិវិធីរបស់ សាលារៀនអន្តរជាតិ ហ្វ័ររេសហ៊ីល • ជួបប្រជុំប្រចាំខែ និងប្រចាំសប្តាហ៍ជាមួយអ្នកសម្របសម្រួលប្រតិបត្តិការ • ទទួលការបង់ប្រាក់ពីអតិថិជនដោយអនុវត្តទៅតាមនិតិវិធីរបស់របស់សាលារៀន • តាមដានពីការបង់ប្រាក់យឺត និងផ្តល់ដំណឹងទៅអ្នកសម្របសម្រួលប្រតិបត្តិការ • បំពេញទំនួលខុសត្រូវឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ • ធ្វើរបាយការណ៍ប្រចាំខែហើយផ្ញើជូននាយកសាលា • ធ្វើការជាមួយអ្នកសម្របសម្រួលប្រតិបត្តិការ និងនាយកសាលាដើម្បីរៀបចំផែនការទីផ្សារផ្សេងៗ • អភិវឌ្ឍ និងរក្សាទំនាក់ទំនងល្អជាមួយមាតាបិតាសិស្ស និងអតិថិជនទូទៅ • រក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកគ្រប់លំដាប់ថ្នាក់នៅក្នុងសាលារៀន • ទទួលការរិះគន់ពីសំណាក់អតិថិជន និងធ្វើការឆ្លើយតបទៅនឹងការរិះគន់របស់អតិថិជនប្រកបដោយក្រមសីលធម៌ខ្ពស់ • រាយការណ៍ពីការរិះគន់របស់អតិថិជនទៅអ្នកសម្របសម្រួលប្រតិបត្តិការ • ធ្វើការជាមួយអ្នកចុះឈ្មោះសិស្ស ដើម្បីឲ្យការចុះឈ្មោះប្រព្រឹត្តទៅបានល្អ • អនុវត្តកាតព្វកិច្ចទៅតាមការណែនាំរបស់នាយកសាលា ឬអ្នកសម្របសម្រួលប្រតិបត្តិការ
♦ លក្ខណៈសម្បត្តិការងារ • បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ឬជានិស្សិតសាកលវិទ្យាល័យ • មានបទពិសោធន៏ការងារដែលទាក់ទងនិង ការទទួលភ្ញៀវ ការគិតលុយ បដិសណ្ឋាកិច្ច រដ្ឋបាល • អាចធ្វើការងារទាក់ទងនឹងការបង់ប្រាក់បាន • មានជំនាញក្នុងការទំនាក់ទំនងជាភាសាអង់គ្លេស និងភាសាខ្មែរ • មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រក្នុងការងារការិយាល័យបានល្អ • រួសរាយ រាក់ទាក់ និងមានអាកប្បកិរិយាល្អក្នងការលក់ • អាចធ្វើការងារជាក្រុម (ចែករំលែកចំណេះដឹង ចេះជួយគ្នាទៅវិញទៅមក មានទំនួលខុសត្រូវ អត់ធ្មត់ ស្មោះត្រង់ និងអត្តចរិតការងារល្អ) • មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានល្អ • មានសមត្ថភាពក្នុងការចាត់ចែងការងារ • មានឆន្ទះក្នុងការរៀនចំណេះដឹងថ្មីៗ
២) ជំនួយការគ្រូ ♦ តួនាទី និង ភារកិច្ច • មានឆន្ទះទទួលយកការបណ្តុះបណ្តាលតាមទស្សនៈវិស័យរបស់សាលារៀន • មានឆន្ទះចូលរូមបន្តការអប់រំ និងបំប៉នក្មេង • ចែករំលែកចំណេះដឹងក្នុងការអភិវឌ្ឍកុមារ តាមរយៈការចូលរួមប្រជុំ ជំនួបជាមួយមាតាបិតាសិស្ស ការបណ្តុះបណ្តាល និង កិច្ចប្រជុំជាមួយមាតាបិតាសិស្សដែលបានគ្រោងទុក • យល់ដឹង និងគោរពតាម ច្បាប់រក្សាការសម្ងាត់របស់សាលារៀន • កំនត់គោលដៅ និងអភិវឌ្ឍផែនការបណ្តុះបណ្តាលវិជ្ជាជីវៈប្រចាំឆ្នាំ ដោយអនុវត្តតាមផែនការរបស់ សាលាអន្តរជាតិ ហ្វ័ររេសហ៊ីល • មានទំនាក់ទំនងជាវិជ្ជមាន ជាមួយគ្រួផ្សេងៗទៀត • ធ្វើជាគំរូល្អក្នុងការដោះស្រាយបញ្ហា និងជំលោះផ្សេងៗ • រាយការណ៏ពីគ្រោះថ្នាក់ផ្សេងៗអោយបានឆាប់ទៅកាន់គ្រូបង្រៀន • ស្លៀកពាក់ឯកសណ្ឋានរបស់ទារកដ្ឋាន ហ្វ័ររេសហ៊ីល • អនុវត្តតាមការណែនាំដែលបានចែងក្នុងសៀវភៅបុគ្គលិក របស់សាលារៀន ហ្វ័ររេសហ៊ីល • ធ្វើការជាមួយគ្រូដើម្បីសិក្សាពីបរិយាកាសប្រចាំថ្ងៃ • ជួយគ្រូ ដោយធ្វើការសង្កេត និងជួយសិស្សដោយផ្ទាល់ • រក្សាបរិស្ថានថ្នាក់រៀនអោយបានស្អាត និងមានសណ្តាប់ធ្នាប់ជាប្រចាំ • ជួយសំអាត និងរៀបចំថ្នាក់រៀនរៀងរាល់ការចាប់ផ្តើមនៃត្រីមាស • ជួយគ្រូក្នុងការធ្វើសម្ភារៈសំរាប់សកម្មភាពផ្សេងៗ • មើលការខុសត្រូវលើសិស្សពេលលេងនៅកន្លែងក្មេងលេង
♦ លក្ខណៈសម្បត្តិការងារ • ចំណេះដឹងយ៉ាងហោចណាស់ត្រឹមមធ្យមសិក្សាទុតិយភូមិ • ធ្លាប់មានបទពិសោធន៏ធ្វើការជាមួយក្មេង • អាចនិយាយ អាន និងសរសេរភាសាខ្មែរបានស្ទាត់ជំនាញ • អាចទំនាក់ទំនងជាភាសាអង់គ្លេស (ចេះនិយាយ និង ស្តាប់)
៣) ចុងភៅ ♦ តួនាទី និង ភារកិច្ច • រៀបចំផែនការអាហារ សំរាប់អាហារថ្ងៃត្រង់ និង អាហារសម្រន់សម្រាប់ក្មេងតូច និងបុគ្គលិករៀងរាល់សប្តាហ៏ • ជាអ្នកដើរទិញអាហារដើម្បីធ្វើម្ហូប និងអាហារសម្រន់ • កត់ត្រារាល់ការទិញនិងគ្រប់គ្រងគំរោងថវិកា ទៅអោយអ្នកសម្របស្រួលទូទៅ • គ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនៃអាហារដូចជាគ្រឿងផ្សំ ស្តុកអាហារជាដើម ហើយរាយការណ៏ទៅអ្នកសម្របសម្រួលជារៀងរាល់ខែ • រៀបចំកាលវិភាគសំអាតចង្ក្រានបាយ និងកន្លែងញុំាអាហារ • ត្រូវប្រាកដថាចង្ក្រានបាយ និងកន្លែងញុំាអាហារត្រូវតែស្អាត និងមានអនាម័យជានិច្ច • គ្រប់គ្រងលើគុណភាពចំនីអាហារ(មើលការបរិច្ឆេទ ហើយប្រាកដថាអាហារមិនផ្អូម) • ត្រូវមកធ្វើការអោយទាន់ពេលវេលា ហើយប្រាកដថាអាហារគឺរួចរាល់ទាន់ពេល • ប្រាកដថាឧបករណ៏ប្រើប្រាស់ដូចជា ចង្ក្រាន ទូរទឹកកក ឧបករណ៏ចំអិនអាហារ និងចានត្រូវរៀបចំអោយស្អាត ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវ ចៀសវាងការបាត់បង់ និងខូច • បោកគក់ ហាលសម្ងួតស្រោមពួកទារក, កន្សែង និងកន្ទប • ត្រូវគោរពតាមនិតីវិធីសុខភាពនិងអនាម័យរបស់ទារកដ្ឋាន ហ្វ័ររេសហីល • មានទំនាក់ទំនងល្អជាមួយបុគ្គលិកទូទៅ សិស្ស និងអាណាព្យាបាលសិស្ស • គោរពតាមការណែនាំជាវិជ្ជមាននៃសាលាអន្តរជាតិនៅពេលមានទំនាក់ទំនងជាមួយក្មេង • ចូលរួមរក្សាគ្រប់ពត៌មានអំពីគ្រូ បុគ្គលិក មាតាបិតាឬអាណាព្យាបាលសិស្ស សិស្ស និងអាជីវកម្មរបស់សាលារៀនជាសម្ងាត់ • ចូលរួមការប្រជុំ និងសកម្មភាពផ្សេងទៀតដែលបុគ្គលិកស្នើសុំ និង អនុវត្តកិច្ចការផ្សេងទៀតដែលពាក់ព័ន្ធតាមការស្នើសុំរបស់រដ្ឋបាល • ចូលរួមវគ្គបណ្តុះបណ្តាលដែលធ្វើអោយអ្នកកាន់តែយល់ដឹងច្រើនពីតំរូវការក្មេងតូចៗ
♦ លក្ខណៈសម្បត្តិការងារ • មានចំណេះដឹងយ៉ាងតិចចប់ថ្នាក់ទី ១២ • បទពិសោធន៏ការងារដែលមានតួនាទីស្រដៀងគ្នា ដូចជា ចំអិនម្ហូបសំរាប់គ្រួសារ ភោជនីយដ្ឋាន ក្រុមហ៊ុន សាលារៀន ឬអង្គការក្រៅរដ្ឋាភិបាល • មានទំនាក់ទំនងល្អជាភាសាខ្មែរ ទាំងសរសេរ និងនិយាយ • មានឆន្ទះរៀន និងប្រើចំណេះដឹងថ្មី • អាចប្រើម៉ាស៊ីនបោកខោអាវបាន • អាចធ្វើការងារជាក្រុម (ចេះជួយគ្នា មានការទទួលខុសត្រូវ អត់ធ្មត់ ស្មោះត្រង់) • ចេះភាសារអង់គ្លេសកាន់តែប្រសើរ • មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា • មានសមត្ថភាពរៀបចំ និងចាត់ចែងការងារបានល្អ • មានអាកប្បកិរិយា និងបុគ្គលិកលក្ខណៈសមសួន
៤) ភ្នាក់ងារអនាម័យ ♦ តួនាទី និង ភារកិច្ច • ធ្វើផែនការសំអាតទៅតាមកាលវិភាគប្រចាំសប្តាហ៏របស់ទារកដ្ឋាន • ទិញឧបករណ៏សំអាតដែលត្រូវការជាចាំបាច់ក្នុងការសំអាត • កត់ត្រារាល់ការទិញ និងគ្រប់គ្រងគំរោងថវិកា រួចផ្ញើជូនអ្នកសម្របសម្រួលទូទៅ • គ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនៃសម្ភារៈសំអាត ហើយរាយការណ៏ទៅអ្នកសម្របសម្រួលជារៀងរាល់ខែ • ទុកដាក់សម្ភារៈសំអាតអោយបានត្រឹមត្រូវទៅក្នុងទូស្តុក • ផ្តល់ដំណឹងជូនអ្នកសម្របសម្រួលក្នុងករណីដែលមានការបែកបាក់ឬខូចខាតទ្រព្យសម្បិត្ត ឬឧបករណីផ្សេងៗរបស់ទារកដ្ឋាន • ធ្វើការជាមួយចុងភៅ ដើម្បីសំអាតចង្ក្រានបាយ និងកន្លែងញុំាអាហារជារៀងរាល់ខែ • គ្រប់គ្រងលើភាពស្អាតនៃទារកដ្ឋាន និងលៃលកលើការសំអាតទៅតាមត្រូវការ • គោរពតាមនិតីវិធីរបស់ទារកដ្ឋាន ហ្វ័ររេសហ៊ីល ដើម្បីសុខភាព និង អនាម័យ • ជួយចុងភៅក្នុងការសំអាត និងបោកគក់ ទៅតាមតម្រូវការចាំបាច់ • មានទំនាក់ទំនងល្អជាមួយបុគ្គលិកទូទៅ សិស្ស និងអាណាព្យាបាលសិស្ស • គោរពតាមការណែនាំជាវិជ្ជមាននៃទារកដ្ឋាននៅពេលមានទំនាក់ទំនងជាមួយក្មេង • ចូលរួមរក្សាគ្រប់ពត៌មានអំពីគ្រូ បុគ្គលិក មាតាបិតាឬអាណាព្យាបាលសិស្ស សិស្ស និងអាជីវកម្មរបស់សាលារៀនជាសម្ងាត់ • ជាសមាជិករបស់សាលារៀន ដោយចូលរួមការប្រជុំ និងសកម្មភាពផ្សេងៗ • អនុវត្តកិច្ចការផ្សេងទៀតដែលពាក់ព័ន្ធតាមការស្នើសុំរបស់រដ្ឋបាលចូលរួមវគ្គបណ្តុះបណ្តាលដែលធ្វើអោយអ្នកកាន់តែយល់ដឹងច្រើនពីតំរូវការក្មេងតូចៗ
♦ លក្ខណៈសម្បត្តិការងារ • មានចំណេះដឹងយ៉ាងតិចចប់ថ្នាក់ទី ១២ • បទពិសោធន៏ការងារដែលមានតួនាទីស្រដៀងគ្នា ដូចជា ចំអិនម្ហូបសំរាប់គ្រួសារ ភោជនីយដ្ឋាន ក្រុមហ៊ុន សាលារៀន ឬអង្គការក្រៅរដ្ឋាភិបាល • មានឆន្ទះរៀន និងប្រើចំណេះដឹងថ្មី • អាចប្រើម៉ាស៊ីនបោកខោអាវបាន • អាចធ្វើការងារជាក្រុម (ចេះជួយគ្នា មានទំនួលខុសត្រូវ អត់ធ្មត់ ស្មោះត្រង់) • មានទំនាក់ទំនងល្អជាភាសាខ្មែរ ទាំងសរសេរ និងនិយាយ • ចេះភាសាអង់គ្លេសកាន់តែប្រសើរ • មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា • មានសមត្ថភាពរៀបចំ និងចាត់ចែងការងារបានល្អ • មានអាកប្បកិរិយា និងបុគ្គលិកលក្ខណៈសមសួន
៥) ភ្នាក់ងារវិន័យ ♦ តួនាទី និង ភារកិច្ច • ទទួលភ្ញៀវដោយការស្វាគមន៏យ៉ាងកក់ក្តៅ និងជូនទៅកាន់កន្លែងសួរពត៌មាន • ត្រូវប្រាកដថា អ្នកសួរពត៌មានទាំងអស់ពាក់អត្តសញ្ញាណជាអ្នកសួរពត៌មាន និងសុំឲ្យពួកគាត់កត់ត្រាក្នុងកំនត់ត្រាភ្ញៀវចេញ និងចូលបរិវេណសាលារៀន • ផ្តល់ជូនអតិថិជននូវខិតបណ្ណ័ពត៌មានអំពីទារកដ្ឋាននិងសាលាអន្តរជាតិ នៅពេលដែលសាលារៀនឈប់សម្រាក • ត្រូវឃ្លាំមើលសកម្មភាពផ្សេងៗនៅជុំវិញបរិវេណសាលារៀន • ផ្តល់ដំណឹងទៅអោយអ្នកទទួលភ្ញៀវពេលមានបញ្ហាកើតឡើងនៅជុំវិញបរិវេណសាលារៀន • អនុវត្តតាមនិតីសុវត្ថិភាពរបស់ទារកដ្ឋាន ហ្វ័ររេសហ៊ីល • រៀនចំណាំមុខមាតាបិតាឬអាណាព្យាបាលសិស្សដែលមានសិទ្ធមកទទួលសិស្សពីសាលារៀន • មិនត្រូវអនុញ្ញាតអោយសិស្សទៅជាមួយអ្នកដែលមិនមានសិទ្ធមកទទួលសិស្សទេ ផ្តល់ដំណឹងទៅអ្នកទទួលភ្ញៀវឲ្យទាក់ទងតាមទូរស័ព្ទទៅសាកសួរមាតាបិតាដើម្បីជ្រាបជាពត៌មាន • ជួយសម្របសម្រួល ចរាចរណ៏ពេលសិស្សមករៀន និងពេលសិស្សត្រលប់ទៅគេហដ្ឋានវិញ • ជួយសិស្សពេលចូល និងចេញពីយានជំនះដូចជាម៉ូតូ, រ៉ឺម៉កកង់បី ឬរថយន្ត • ប្រសិនបើសិស្សកំពុងលេងបែបគ្រោះថ្នាក់ ត្រូវហាមឃាត់ ហើយជូនដំណឹងទៅអ្នកទទួលភ្ញៀវ • ជួយសិស្ស បុគ្គលិក និងមាតាបិតាសិស្សតាមតម្រូវការចាំបាច់ • រក្សាកន្លែងមុខសាលារៀនអោយបានស្អាត និងមានសណ្តាប់ធ្នាប់ល្អ • ប្រាកដថាទ្វារនិងបង្អូចទាំងអស់ត្រូវបិទនិងចាក់សោរ ពេលដែលសាលាឈប់សំរាក • ចូលរួមរក្សាគ្រប់ពត៌មានអំពីគ្រូ បុគ្គលិក មាតាបិតាឬអាណាព្យាបាលសិស្ស សិស្ស និងអាជីវកម្មរបស់សាលារៀនជាសម្ងាត់ • ចូលរួមការប្រជុំ និងសកម្មភាពផ្សេងៗរបស់សាលារៀន • អនុវត្តកិច្ចការផ្សេងទៀតដែលពាក់ព័ន្ធតាមការស្នើសុំរបស់រដ្ឋបាល
♦ លក្ខណៈសម្បត្តិ • មានចំណេះដឹងយ៉ាងតិចចប់ថ្នាក់ទី ៩ • បទពិសោធន៏ការងារដែលមានតួនាទីស្រដៀងគ្នា ដូចជា សន្តិសុខយាមតាមផ្ទះ ការិយាល័យ ក្រុមហ៊ុន ឬសាលារៀន • មានទំនាក់ទំនងល្អជាភាសាខ្មែរ ទាំងសរសេរ និងនិយាយ • មានឆន្ទះរៀន និងប្រើចំណេះដឹងថ្មី • មានអាកប្បកិរិយា និងបុគ្គលិកលក្ខណៈសមសួន សុខភាពល្អ មិនសេពគ្រឿងស្រវឹង ថ្នាំញៀន ក្នុងបរិវេណសាលារៀន • អាចធ្វើការងារជាក្រុម (ចេះជួយគ្នា មានទំនួលខុសត្រូវ អត់ធ្មត់ ស្មោះត្រង់) • អាចនិយាយភាសាអង់គ្លេសបានខ្លះកាន់តែប្រសើរ • មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា • មានសមត្ថភាពរៀបចំ និងចាត់ចែងការងារបានល្អ
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមរៀបចំប្រវត្តិរូប (CV) រួចយកមកដាក់នៅ សាលារៀនវ៉េស្ទឡាញន៍ សាខាដូនពេញ: អាគារលេខ២២ ផ្លូវ ៥១ កែង១៥១ សង្កាត់ផ្សារថ្មី III ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬផ្ញើរតាមរយៈ សារអេទ្បិចត្រូនិចៈ [email protected] ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរសព្ទលេខ ០៨៦៥៤៤១២៣ ឬ ០៧១៣៥៣៥៨៨៨ រឺគេហទំព័រ www.wegcambodia.com។
ឈប់ទទួលពាក្យត្រឹមថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០១៦ វេលាម៉ោង ៥:០០ ល្ងាច។