Search

Search form

Job Announcement

ដំណឹង​ជ្រើស​រើស​មន្ត្រី​ជាប់​កិច្ច​សន្យា


​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​ជម្រាប​ជូន​ដំណឹង​ដល់​សាធារណៈជន​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថា​:​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​តម្រូវ​ការ​ជ្រើសរើស​សេដ្ឋវិទូ ចំនួន ២០​រូប (​សេដ្ឋវិទូ​ចំនួន ១០ រូប មាន​បទ​ពិសោធន៍ ការងារ និង​សេដ្ឋវិទូ​ចំនួន ១០​រូប ទៀត មិន​តម្រូវ​ឱ្យ​មាន​បទពិសោធន៍​ការងារ​) ដែល​មាន​វ័យ​មិន​លើសពី ៣៥​ឆ្នាំ ដើម្បី​បម្រើ​ការងារ​ក្នុង​អគ្គនាយកដ្ឋាន​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​។​

​បេក្ខជន បេក្ខនារី​ដែល​ត្រូវ​បាន​ជ្រើសរើស នឹង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​បំប៉ន​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ តាម​ការចាំបាច់ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​សមត្ថភាព​ការងារ​ជាមួយ​នឹង​ប្រាក់​បៀវត្សរ៍​សមរម្យ​។ បន្ទាប់ពី​បញ្ចប់ ការងារ​ឆ្នាំ​ទី​០១ មន្ត្រី​ទាំង ២០​រូប នឹង​ទទួល​ការ​វាយ​តម្លៃ​លើ​សមិទ្ធផល​ការងារ ដើម្បី​សម្រេច​ដាក់​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ មន្ត្រី​រាជការ​បម្រើការ​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​បេក្ខជន បេក្ខ​នារី​ទាំងអស់​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​តទៅ​៖

♦ មាន​សញ្ញាបត្រ​ចាប់​ពី​បរិញ្ញាបត្រ​ឡើងទៅ និង​មានបទពិសោធន៍​ការងារ ចាប់ពី ៣-៥ ឆ្នាំ (​ចំនួន ១០ រូប​) ផ្នែក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​, សង្គមកិច្ច​, ស្ថិតិ (Statistics), ហិរញ្ញវត្ថុ​, ធនាគារ និង​គោល​នយោបាយ សាធារណៈ​។
​♦ មាន​សញ្ញាបត្រ​ចាប់ពី​បរិញ្ញាបត្រ​ឡើងទៅ (​ចំនួន ១០ រូប​) និង​មានចំណេះដឹង​មូលដ្ឋាន​លើ​មុខជំនាញ​វិភាគ សេដ្ឋកិច្ច​, ទិន្នន័យ​, ហិរញ្ញវត្ថុ​, ស្ថិតិ (Statistics), គោលនយោបាយ​សាធារណៈ​, ហិរញ្ញវត្ថុ​សាធារណៈ ឬ រដ្ឋបាល​សាធារណៈ​, និង ទំនាក់ទំនង​អន្តរជាតិ​។​ល​។
♦ ​បេក្ខជន បេ​ក្ខ​នារី (​ទាំង​មានបទពិសោធន៍ និង​មិនមាន​បទពិសោធន៍​) ចាំបាច់​ត្រូវមាន ចំណេះដឹង​ភាសា​អង់គ្លេស​ច្បាស់លាស់ អាច​និយាយ និង​សរសេរ ជា​ផ្លូវការ​បាន (​បេក្ខជន បេ​ក្ខ​នារី គួរ​មាន​ពិន្ទុ​យ៉ាងហោចណាស់ TOEFL ៥៣០ ឬ  IELT ៥.០ និង​អាយុកាល​មិន​លើសពី ២ ឆ្នាំ​) ព្រមទាំង​មានចំណេះដឹង​កុំព្យូទ័រ (Microsoft Office) ដែល​អាច​ប្រើប្រាស់​ជា​ផ្លូវការ​បាន​ផងដែរ​។​

​បេក្ខជន បេ​ក្ខ​នារី​ដែល​ទទួលបាន​ការជ្រើសរើស​បឋម នឹងត្រូវ​ចូលរួម​ការប្រលង​សរ​សេរ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​ជំនាញ និង​សមត្ថភាព​ភាសា​អង់គ្លេស រួច​នឹង​ឆ្លងកាត់​កិច្ចសម្ភាសន៍​ជា​ចុងក្រោយ​។

​អាស្រ័យហេតុនេះ បេក្ខជន បេ​ក្ខ​នារី​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ហើយ​មានបំណង​ចូលរួម​ការប្រលង​ជ្រើសរើស​នេះ សូម​ផ្ញើ​ប្រវត្តិរូប​ការងារ (CV & Cover Letter) មកអ៊ី​ម៉ែ​ល [email protected]​។ ការទទួល​ពាក្យ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៦ រហូតដល់ ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ ត្រឹម​ម៉ោង ១៧:០០ ជា​កំហិត​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​លោកស្រី ចាន់ សត្យា ទូរស័ព្ទ​លេខ ០១៥ ៨២៩ ៧៨៩ ឬ អ៊ី​ម៉ែ​ល [email protected]

បេក្ខ​នារី នឹង​ទទួលបាន​ការផ្តល់​អាទិភាព​ជាពិសេស​សម្រាប់​ការជ្រើសរើស​នេះ​។​