ដំណឹង​ជ្រើស​រើស​មន្ត្រី​ជាប់​កិច្ច​សន្យា
  ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​ជម្រាប​ជូន​ដំណឹង​ដល់​សាធារណៈជន​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថា​: ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​តម្រូវការ​ជ្រើសរើស​សេដ្ឋវិទូ​ចំនួន ២០​រូប (​សេដ្ឋវិទូ​ចំនួន ១០​រូប​មាន​បទ​ពិសោធន៍ ការងារ និង​សេដ្ឋវិទូ​ចំនួន ១០​រូប​ទៀត មិន​តម្រូវ ឱ្យ​មាន​បទពិសោធន៍​ការងារ​) ដែល​មាន​វ័យ​មិន​លើស​ពី ៣៥​ឆ្នាំ ដើម្បី បម្រើ​ការងារ​ក្នុង​អគ្គនាយកដ្ឋាន​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​។​   បេក្ខជន បេក្ខ​នារី ដែល​ត្រូវ​បាន​ជ្រើស​រើស នឹង​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ប្រកួត​ប្រជែង និង​ការ​បណ្ដុះ​បណ្ដាល ជំនាញ​វិភាគ​សេដ្ឋកិច្ច និង​អាច​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ចូលរួម​សិក្ខា​សាលា​ពង្រឹង​ជំនាញ​ពាក់ព័ន្ធ​នៅ​តាម​បណ្តា​ប្រទេស​​អភិវឌ្ឍន៏​មួយ​ចំនួន​ដូច​ជា ប្រទេស​សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង ជប៉ុន និង​សហរដ្ឋ​អាមេរិក ។ បន្ទាប់​ពី​បញ្ចប់ ការងារ ឆ្នាំ​ទី​០១ មន្ត្រី​ទាំង ២០​រូប នឹង​ទទួល​ការ​វាយ​តម្លៃ លើ​សមិទ្ធផល​ការងារ​ដើម្បី​សម្រេច​ដាក់​បញ្ចូល​ក្នុង​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ បម្រើ​ការ ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​   បេក្ខជន បេក្ខ​នារី​ទាំង​អស់​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​តទៅ​៖ - មាន​សញ្ញាបត្រ​ចាប់ពី​បរិញ្ញាបត្រ​ឡើង​ទៅ និង មាន​បទ​ពិសោធន៍​ការងារ ចាប់​ពី ៣-៥ ឆ្នាំ (​ចំនួន ១០ រូប​) ផ្នែក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​, សង្គមកិច្ច​, ស្ថិតិ (Statistics), ហិរញ្ញវត្ថុ​, ធនាគារ និង​គោល​នយោបាយ​សាធារណៈ​។​ - មាន​សញ្ញាបត្រ​ចាប់ពី​បរិញ្ញាបត្រ​ឡើងទៅ (​ចំនួន ១០ រូប​) និង​មាន​ចំណេះ​ដឹង​មូលដ្ឋាន​លើ​មុខ​ជំនាញ​វិភាគ សេដ្ឋកិច្ច​, ទិន្នន័យ​, ហិរញ្ញវត្ថុ​, ស្ថិតិ (Statistics), គោល​នយោបាយ សាធារណៈ​, ហិរញ្ញវត្ថុ​សាធារណៈ ឬ​រដ្ឋបាល​សាធារណៈ​, និង​ទំនាក់​ទំនង​អន្តរជាតិ​។​ល​។​ - បេក្ខជន បេក្ខ​នារី (​ទាំង​មាន​បទ​ពិសោធន៍ និង​មិន​មាន​បទពិសោធន៍​) ចាំបាច់​ត្រូវ​មាន​ចំណេះ​ដឹង​ភាសា អង់គ្លេស​ច្បាស់​លាស់ អាច​និយាយ និង សរសេរ​ជា​ផ្លូវ​ការ​បាន (​បេក្ខជន បេក្ខ​នារី គួរ​មាន​ពិន្ទុ យ៉ាង​ហោច​ណាស់ TOEFL ៥៣០ ឬ IELT ៥.០ និង​អាយុ​កាល​មិន​លើស​ពី ២ ឆ្នាំ​) ព្រម​ទាំង​មាន ចំណេះ​ដឹង​កុំព្យូទ័រ (Microsoft Office) ដែល​អាច​ប្រើប្រាស់​ជា​ផ្លូវ​ការ​បាន​ផង​ដែរ​។​   ​បេក្ខជន បេក្ខនារី ដែល​ទទួល​បាន​ការ​ជ្រើស​រើស បឋម នឹង​ត្រូវ ចូលរួម​ការ​ប្រលង សរសេរ ដើម្បី បញ្ជាក់ ពី សមត្ថភាព ជំនាញ និង​សមត្ថភាព ភាសា​អង់គ្លេស រួច​នឹង​ឆ្លង​កាត់​កិច្ច​សម្ភាសន៍​ជា​ចុង​ក្រោយ​។​   ការ​បរិច្ឆេទ នៃ​ការ​ទទួល​ពាក្យ​ត្រូវ​បាន​ពន្យា​ពេល​ពី​ថ្ងៃទី ០២ ខែ​ឧសភា រហូត​ដល់ ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ​២០១៦ ត្រឹម​ម៉ោង ១៧:០០ ជា​កំហិត​។ អាស្រ័យ​ហេតុ​នេះ បេក្ខជន បេក្ខ​នារី​ដែល​មាន លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ហើយ​មាន​បំណង ចូលរួម​ការ​ប្រលង​ជ្រើសរើស​នេះ សូម​ផ្ញើ​ប្រវត្តិ​រូប​ការងារ (CV & Cover Letter) មក​អ៊ីម៉ែល [email protected]​។   សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​លោក​ស្រី ចាន់ សត្យា ទូរស័ព្ទ​លេខ ០១៥ ៨២៩ ៧៨៩ ឬ អ៊ីម៉ែល [email protected] ។​   បេក្ខ​នារី នឹង​ទទួល​បាន​ការ​ផ្តល់​អាទិភាព​ជា​ពិសេស សម្រាប់​ការ​ជ្រើស​រើស​នេះ​។​