ដំណឹង​ជ្រើស​រើស​បុគ្គលិក​បន្ទាន់

ខុម ហ្វ្រែល គឺជា​គណៈកម្មាធិការ​ឯក​រាជ្យ អព្យា​ក្រឹត្យ មិន​រក​កំរៃ និង​មិន​ទទួល​ឥទ្ធិ​ពល​ពី​គណបក្ស​នយោបាយ និង រាជ​រដ្ឋាភិបាល។
បេសកកម្ម​របស់​ខុម ហ្វ្រែល គឺ​ជួយ​បង្កើត​បរិយាកាស​គួរ​ជា​ទី​ពេញ​ចិត្ដ និង​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ដោយ​ទី​១/ ដើម្បី​ឱ្យ​មាន​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្ដិធម៌​តាម​រយៈ​ការ​បញ្ចុះ​បញ្ចូល​តស៊ូ​មតិ និង​ទី២/ ដើម្បី​ឱ្យ​មាន​អត្ថន័យ​នៃ​ដំណាក់​កាល​ក្រោយ​ពេល​បោះ​ឆ្នោត​តាម​រយៈ​ការ​អប់រំ​និង វេទិកា​សាធារណៈ​ក្នុង​គោល​បំណង​ជំរុញ​លើក​ទឹក​ចិត្ដ​ប្រជា​ពលរដ្ឋ​ឱ្យ​ចូល​រួម​ក្នុង កិច្ចការ​នយោបាយ​និង ការ​ធ្វើ​សេចក្ដី​សំរេច​នានា។
ខុម ហ្វ្រែល​ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ ១. ផ្នែក ជំនួយ​ការ​ព័ត៌មាន​វិទ្យា មួយរូប (១) ២. ផ្នែក មន្រ្តី​បណ្តាញ មួយរូ​ប (១)
លក្ខ​ខ័ណ្ឌ​តម្រូវ​សម្រាប់​តំណែង​ទី១ ៖ • និស្សិត​បញ្ចប់​បរិញ្ញាប័ត្រ​ផ្នែក​ព័ត៌មាន​វិទ្យា • មាន​បទ​ពិសោធន៍​យ៉ាង​តិច​១ឆ្នាំ​ទាក់​ទង​នឹង​ជំនាញ​ដែល​សិក្សា • ស្រឡាញ់​និង​ចូល​ចិត្ត​ធ្វើ​ការងារ​ជា​មួយ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម និង គ្រប់​គ្រង​ឧបករណ៍​ផ្សព្វផ្សាយ​សង្គម • មាន​ចំណេះ​ដឹង​ផ្នែក​រច្ចនា​វេបសាយ​ជាមួយ​ភាសារ PHP, MySQL និង CMS ផ្សេង (WordPress, Joomla) • មាន​លទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​រច្ចនា​រូបភាព ដូចជា Adobe Photoshop, Illustrator • មាន​លទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​កាត់​ត​វីដេអូ ដូចជា Sony Vegas ឬ Adobe aftereffect, Adobe Premiere • អាច​និយាយ​និង​សរសេរ​ភាសារ​អង់គ្លេស​បាន
លក្ខ​ខ័ណ្ឌ​តម្រូវ​សម្រាប់​តំណែង​ទី២ ៖ • បរិញ្ញាប័ត្រ​ពាក់​ព័ន្ធ​នឹង​ជំនាញ​ការ​គ្រប់​គ្រង​រដ្ឋបាល​សាធារណៈ វិទ្យាសាស្រ្ត​នយោបាយ • យល់​ដឹង​ពី​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ • មាន​ចំណេះ​ដឹង និង​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​គម្រោង​ការងារ​បណ្តាញ​និង​ជំនាញ​សម្រប​សម្រួល • មាន​សមត្ថភាព​ក្នុង​ប្រើ​ប្រាស់​ភាសារ​អង់គ្លេស ទាំង​ការ​និយាយ និង​ការ​សរសេរ
សម្រាប់​ព័ត៌មាន​ទាក់​ទង​ទៅ​នឹង​ភារកិច្ច​សូម​ចូល​ទៅ​កាន់​តំណ​ខាង​ក្រោម​នេះ www.comfrel.org/job
បេក្ខជន/បេក្ខនារី ដែល​មាន​ចំណាប់​អារម្មណ៍​អាច​ផ្ញើ​ប្រវត្ត​រូប​សង្ខេប (CV and Cover Letter) មក​កាន់​ស្នាក់​ការ​អង្គការ​ខុម ហ្វ្រែល ផ្ទះ​លេខ​១៣៨ ផ្លូវ​លេខ​១២២ សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ឬ​តាម​រយៈ ៖ [email protected] ។ កាល​បរិច្ឆេទ​នៃ​ការ​ឈប់​ទទួល​ពាក្យ៖ ថ្ងៃ ទី ២៥ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ០៥ ល្ងាច
**សំគាល់៖ បេក្ខជន​ជា​ស្រ្តី​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ក្នុង​ការ​ដាក់​ពាក្យ។