សេចក្តី​ប្រកាស​ដេញ​ថ្លៃ
គំរោង​សាង​សង់​សួន​ច្បារ លើ​ដំបូល​សាលារៀន NCA
  អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) គឺជា​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៤ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​កុមារ ក៏​ដូច​ជា​សហគមន៍​ក្នុង​តំបន់​ស្ទឹង​មានជ័យ លើ​វិស័យ​អប់រំ សុខាភិបាល និង បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ។ល។   អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) មាន​សេចក្តី​រីករាយ​សូម​អញ្ជើញ បណ្តា ក្រុមហ៊ុន អ្នក​សាងសង់ ទាំងឡាយ ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់ ត្រឹម​ត្រូវ​ក្នុង ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​ចាប់​អារម្មណ៍​ទាំង​អស់ មក​ទាក់​ទង​ផ្នែក​លទ្ធកម្ម តាម​អាសយដ្ឋាន​ដូច​ខាង​ក្រោម ដើម្បី​ទទួល​យក​ឯកសារ​ប្រកាស​ដេញ​ថ្លៃ​សម្រាប់ គំរោង​សាង​សង់​សួន​ច្បារ​លើ​ដំបូល​សាលារៀន NCA (ឯកសារ ដេញ​ថ្លៃ​នេះ​ត្រូវ​បាន​ផ្តល់​ជូន ដោយ​ឥត​គិត​ថ្លៃ)។   សូម​បញ្ជាក់​ថា: ឯកសារ​ដេញ​ថ្លៃ​ត្រូវ​តែ​បញ្ជូន​មក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) តាម​អាសយដ្ឋាន​ខាង​ក្រោម ឲ្យ​បាន​មុន ថ្ងៃ​ច័ន្ទ ទី ១១ ខែ សីហា ឆ្នាំ ២០១៧ វេលាម៉ោង ៣ រសៀល ដោយ​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត និង មាន​ត្រា​បញ្ជាក់​ពី ឈ្មោះ​ក្រុមហ៊ុន ដែល​មាន​ដាក់​ស្លាក សម្គាល់​ថា “សំណើ​សាង​សង់​សួន​ច្បារ​សាលា​រៀន NCA”។   យើង​ខ្ញុំ​សូម​រំលឹក​ថា​មាន​តែ​ឯកសារ​ដេញ​ថ្លៃ​ដែល​ឆ្លើយ​តប​នឹង​លក្ខណៈ​បច្ចេក​ទេស និង លក្ខ​ខណ្ឌ​តម្រូវ​ដូច​មាន​បញ្ជាក់​ក្នុង​ឯក​សារ​ប្រកាស​ដេញ​ថ្លៃ​នេះ ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទទួល​យក​ដើម្បី​វាយ តំលៃ។   អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ផ្ទះលេខ ២២២ ផ្លូវ​លេខ ៦BT ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ព្រះរាជា​ណាចក្រ​កម្ពុជា ម៉ោង​ធ្វើ​ការៈ ថ្ងៃ​ច័ន្ទ ដល់ សុក្រ ម៉ោង ៨:០០ ព្រឹក ដល់ ម៉ោង ៦:០០ ល្ងាច ទូរស័ព្ទ​លេខៈ ០២៣ ៩៩១ ៩៤៤ / ០៧០ ៦៦៦ ៣៤៤ / ០៧០ ៦៦៦ ៣៧៣ ផ្ញើ​ជូន៖ ផ្នែកលទ្ធកម្ម