អង្គភាពអនុវត្តន៍ គម្រោង ថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និង ការនាំចេញ អង្ករនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice-SDP) បានទទួលថវិកាហិរញ្ញប្បទាន សហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងពីប្រភពហិរញ្ញប្បទានផ្សេងទៀត ក្នុងទម្រង់ជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តកម្មវិធី ជំរុញផលិតកម្ម ស្រូវ និងការនាំចេញអង្ករ (Rice-SDP)។ អង្គភាព MAFF-NIO ត្រូវការជ្រើសរើសអ្នកបើកបររថយន្តចំនួន ០១ រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើការងារជាអ្នកបើកបររថយន្តជូនអង្គភាព MAFF-NIO ដែលមានអាសយដ្ឋានលេខ ៥៤បេ /៤៩អេហ្វ ផ្លូវលេខ ៣៩៥-៦៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រយៈពេលនៃការបំពេញការងារគឺ ១២ ខែ (អាចបន្ត)។
ការទទួលខុសត្រូវ
អ្នកបើកបរត្រូវទទួលខុសត្រូវលើភារកិច្ចមួយចំនួនដូចខាងក្រោម ៖
• ធានាបាននូវការផ្តល់សេវាបើកបរប្រកបដោយសុវត្ថិភាព និងភាពជឿជាក់§
• ធានាថារថយន្តត្រូវបានថែទាំ និងរក្សាទុកដាក់បានយ៉ាងល្អ និងត្រឹមត្រូវ§
• ត្រួតពិនិត្យរថយន្តជាប្រចាំមុនពេលប្រើប្រាស់§
• ធានា ជូត លាង សម្អាត រថយន្ត ឱ្យបានស្អាតគ្រប់ពេលវេលា§
• ថែរក្សា និងធ្វើកំណត់ត្រាការប្រើប្រាស់រថយន្តឱ្យបានត្រឹមត្រូវ និងទៀងទាត់§
• បញ្ជូន សៀវភៅ កំណត់ត្រា លម្អិត ប្រចាំខែ ពីការប្រើប្រាស់រថយន្តទៅផ្នែករដ្ឋបាល§
• ជួយកិច្ចការផ្នែករដ្ឋបាល (រត់សំបុត្រ) និង ការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់ដឹកនាំអង្គភាព។
លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជនត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
• យ៉ាងហោចណាស់បានបញ្ចប់ការសិក្សាត្រឹមកម្រិតមធ្យមសិក្សាទុតិយភូមិ§
• មានប័ណ្ណបើកបរដែលមានសុពលភាព§
• មានបទពិសោធន៍ជាអ្នកបើកបររថយន្តយ៉ាងតិច ០៣ ឆ្នាំ§
• មានចំណេះដឹងទាក់ទងនឹងច្បាប់ចរាចរ§
• អាចធ្វើការបានក្រោមសម្ពាធ§
• អាចធ្វើដំណើរ និងស្នាក់នៅទីជនបទ§
• មានទំនាក់ទំនងល្អជាមួយមន្ត្រី និងថ្នាក់ដឹកនាំរបស់អង្គភាព§
• មានភាពរួសរាយ ស្មោះត្រង់ អត់ធ្មត់ បត់បែន និងការប្តេជ្ញាចិត្តចំពោះការងារ§
• បំពេញភារកិច្ចប្រកបដោយសីលធម៌ និងវិជ្ជាជីវៈខ្ពស់§
• មានចំណេះដឹងផ្នែកបច្ចេកទេស និង សមត្ថភាពក្នុងការថែទាំ និងជួសជុលរថយន្ត§ (ក្នុងករណីចាំបាច់)។
ព័ត៌មានអំពីការដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើប្រវតិ្តរូប (CV) និង លិខិតបញ្ជាក់ពីចំណាប់អារម្មណ៍មកកាន់អង្គភាព MAFF-NIO ដែលមានអាសយដ្ឋានលេខ ៥៤បេ/ ៤៩អេហ្វ ផ្លូវលេខ ៣៩៥-៦៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងមកទូរស័ព្ទលេខ ០១៧ ៨៣៣ ៥៥៥ ឬតាមរយៈអ៊ីម៉ែល៖ [email protected] នៅរៀងរាល់ម៉ោងធ្វើការ ។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ៥:៣០ នាទីល្ងាច ។