ដំណឹង​ជ្រើស​រើស​បុគ្គលិក

ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បាន​នឹង​កំពុង​ផ្តល់​នូវ​សេវាកម្ម​អប់រំ និង​បណ្តុះ​បណ្តាល ប្រកប​ដោយ​គុណភាព ដើម្បី​ក្លាយ ទៅ​ជា​ស្ថាប័ន​ឈាន​មុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​កម្ម​អប់រំ​នៅ​ក្នុង តំបន់​អាស៊ី​អាគ្នេយ៍ ។ បច្ចុប្បន្ន ក្រុមហ៊ុន​ផ្តល់នូវ​សេវាកម្ម​អប់រំ តាម​រយៈ សាលារៀន​វ៉េស្ទឡាញន៍ និង​សាលារៀន​ណត្សឡាញន៍ លើ​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​កម្រិត​មត្តេយ្យ ដល់​ថ្នាក់​ទី​១២ និង​កម្មវិធី​ភាសា​អង់គ្លេស​ពី​កម្រិត​មត្តេយ្យ ដល់​កម្រិត​ខ្ពស់ តាម​បទដ្ឋាន​អាមេរិក​កាំង ។ ជា​មួយ​គ្នា​ផង​ដែរ ក្រុមហ៊ុន​ផ្តល់​នូវ​សេវាកម្ម​បណ្តុះ​បណ្តាល ប្រឹក្សា​យោបល់ និង​ការ​ស្រាវជ្រាវ តាម​រយៈ​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ​(EDI) សំដៅ​លើក​កម្ពស់​សមត្ថភាព​ដល់​អ្នក​អប់រំ ថ្នាក់​ដឹក​នាំ និង​សហគ្រិន​វ័យ​ក្មេង​ក្នុង​ប្រទេស​កម្ពុជា។
ក្នុង​ទិសដៅ សម្រេច​ឲ្យ​បាន​តាម​បេសកកម្ម​ដែល​បាន​កំណត់ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បាន​សហការ​ទទួល​យក​នូវ​គម្រោង​មូលនិធិ​អភិវឌ្ឍ​កម្ពុជា​-​ឡាវ (Cambodia-Laos Development Fund) ពី​ក្រុមហ៊ុន ដៃគូ​វិនិយោគ គឺ​ក្រុមហ៊ុន​ផ្តល់​មូលនិធិ​អភិវឌ្ឍ​ដែល​មាន​ទីតាំង នៅ​ប្រទេស លុច​សំបួរ និង​ដោយ​បាន​ចុះ​បញ្ជី​ការ​ជា​ក្រុមហ៊ុន វិនិយោគ (Emerging Markets Investments (EMI) នៅ​ប្រទេស​សឹង្ហបូរី។
ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៅ​សាលា APPLETREE International School and Forest Hill International School and Montessori Daycare ក្រុមហ៊ុន​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​ដូច​ខាង​ក្រោម៖
១- អ្នក​ប្រតិបត្តិ​សេវា​អតិថិជន  ០២ នាក់​ ២- ជំនួយ​ការ​គ្រូ​បង្រៀន  ០៥ នាក់​ ៣- ចុង​ភៅ  ០១ នាក់​ ៤- ភ្នាក់ងារ​វិន័យ  ០៥ នាក់​ ៥- ភ្នាក់ងារ​អនាម័យ  ០៥ នាក់​
១) អ្នក​ប្រតិបត្តិ​សេវា​អតិថិជន​តួនាទី និង ភារកិច្ច​ • ធ្វើ​គាវរកិច្ច​ដល់​អតិថិជន​ទូទៅ និង ឆ្លើយ​តប​ទៅ​នឹង​រាល់​សំណួរ និង​ចម្ងល់​ដែល​អតិថិជន​ចង់​ដឹង​ ​ • ផ្តល់​ព័ត៌មាន​ពី​សេវាកម្ម​អប់រំ និង សេវាកម្ម​បម្រើ​ទូទៅ​ដល់​អតិថិជន​ដោយ​ផ្ទាល់ តាម​រយៈ​ទូរស័ព្ទ និង​សារ​អេឡិច​ត្រូនិច ​ • ធ្វើ​ការ​ណាត់​ជួប​ជាមួយ​នឹង​អតិថិជន ដើម្បី​ពិភាក្សា​ពី​ការ​សេវាកម្ម​ដែល​ត្រូវ​ផ្តល់​ជូន និង​អញ្ជើញ​អតិថិជន​ទស្សនា​សាលារៀន​ ​ • អនុវត្ត​តាម​និតិ​វិធី​របស់​សាលារៀន​ដែល​បាន​ចែង ក្នុង​ការ​ជូន​អតិថិជន​ទស្សនា​សាលារៀន ​ • កត់​ត្រា​រាល់​ព័ត៌មាន ឬ​កំណត់​ហេតុ​នានា​នៅ​ពេល​ជួប​ជាមួយ​នឹង​អតិថិជន​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​សេវាកម្ម​អប់រំ​របស់​សាលារៀន និង​ធ្វើ​ការ​សាកសួរ​ជាថ្មី​ឡើង​វិញ​ម្តង​ទៀត​ដល់​អតិថិជន​ដែល​មិន​ទាន់​បាន​សម្រេច​ចិត្ត​ភ្លាមៗ​តាម​រយៈ​សារ​អេឡិច​ត្រូនិច • ​ជួយ និង​ពិនិត្យ​មើល​ដំណើរ​ការ​ចុះ​ឈ្មោះ​សិស្ស​ថ្មី បញ្ចូល​ទិន្នន័យ និង​ព័ត៌មាន​សិស្ស​ថ្មី​ទៅ​ក្នុង​ប្រព័ន្ធ​ ​ • ផ្តល់​ព័ត៌មាន​ដល់​អ្នក​សម្រប​សម្រួល​ប្រតិបត្តិការ​ពី​ចំនួន​សិស្ស​ថ្មី ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ ​ • រក្សា​សុវត្ថិភាព​ជារួម​ដោយ​អនុលោម​ទៅ​តាម​និតិ​វិធី​របស់ សាលារៀន​អន្តរជាតិ ហ្វ័រ​រេស​ហ៊ីល​ ​ • ជួប​ប្រជុំ​ប្រចាំ​ខែ និង​ប្រចាំ​សប្តាហ៍​ជាមួយ​អ្នក​សម្រប​សម្រួល​ប្រតិបត្តិការ​ ​ • ទទួល​ការ​បង់​ប្រាក់​ពី​អតិថិជន​ដោយ​អនុវត្ត​ទៅ​តាម​និតិ​វិធី​របស់​របស់​សាលារៀន • ​តាម​ដាន​ពី​ការ​បង់​ប្រាក់​យឺត និង​ផ្តល់​ដំណឹង​ទៅ​អ្នក​សម្រប​សម្រួល​ប្រតិបត្តិការ​ ​ • បំពេញ​ទំនួល​ខុស​ត្រូវ​ឲ្យ​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ • ធ្វើ​របាយ​ការណ៍​ប្រចាំ​ខែ​ហើយ​ផ្ញើ​ជូន​នាយក​សាលា ​ • ធ្វើ​ការ​ជាមួយ​អ្នក​សម្រប​សម្រួល​ប្រតិបត្តិការ និង​នាយក​សាលា​ដើម្បី​រៀបចំ​ផែន​ការ​ទីផ្សារ​ផ្សេងៗ​ ​ • អភិវឌ្ឍ និង​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​មាតា​បិតា​សិស្ស និង​អតិថិជន​ទូទៅ​ ​ • រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​បុគ្គលិក​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​សាលា​រៀន​ ​ • ទទួល​ការ​រិះគន់​ពី​សំណាក់​អតិថិជន និង​ធ្វើការ​ឆ្លើយតប​ទៅនឹង​ការ​រិះគន់​របស់​អតិថិជន​ប្រកប​ដោយ​ក្រម​សីល​ធម៌​ខ្ពស់​ ​ • រាយការណ៍​ពី​ការ​រិះគន់​របស់​អតិថិជន​ទៅ​អ្នក​សម្រប​សម្រួល​ប្រតិបត្តិការ​ ​ • ធ្វើ​ការ​ជាមួយ​អ្នក​ចុះ​ឈ្មោះ​សិស្ស ដើម្បី​ឲ្យ​ការ​ចុះ​ឈ្មោះ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ ​ • អនុវត្ត​កាតព្វកិច្ច​ទៅ​តាម​ការ​ណែនាំ​របស់​នា​យក​សាលា ឬ​អ្នក​សម្រប​សម្រួល​ប្រតិបត្តិការ​
​♦ លក្ខណៈ​សម្បត្តិ​ការងារ​ ​ • បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ ឬ​ជា​និស្សិត​សាកល​វិទ្យាល័យ • ​មាន​បទពិសោធន៏​ការងារ​ដែល​ទាក់ទង​និង ការ​ទទួល​ភ្ញៀវ ការ​គិត​លុយ បដិសណ្ឋា​កិច្ច រដ្ឋបាល​ ​ • អាច​ធ្វើ​ការងារ​ទាក់ទង​នឹង​ការ​បង់​ប្រាក់​បាន​ ​ • មាន​ជំនាញ​ក្នុង​ការ​ទំនាក់​ទំនង​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ • ​មាន​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ​ក្នុង​ការងារ​ការិយាល័យ​បាន​ល្អ​ ​ • រួស​រាយ រាក់ទាក់ និង​មាន​អាកប្ប​កិរិយា​ល្អ​ក្នង​ការ​លក់​ ​ • អាច​ធ្វើ​ការងារ​ជា​ក្រុម (​ចែក​រំលែក​ចំណេះដឹង ចេះ​ជួយ​គ្នា​ទៅវិញ​ទៅមក មាន​ទំនួល​ខុស​ត្រូវ អត់ធ្មត់ ស្មោះ​ត្រង់ និង​អត្តចរិត​ការងារ​ល្អ​) ​ • មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បាន​ល្អ​ ​ • មាន​សមត្ថភាព​ក្នុង​ការ​ចាត់​ចែង​ការងារ ​ • មាន​ឆន្ទះ​ក្នុង​ការ​រៀន​ចំណេះ​ដឹង​ថ្មីៗ​
២) ជំនួយ​ការ​គ្រូតួនាទី និង ភារកិច្ច​ ​ • មាន​ឆន្ទះ​ទទួល​យក​ការ​បណ្តុះ​បណ្តាល​តាម​ទស្សនៈ​វិស័យ​របស់​សាលា​រៀន​ • ​មាន​ឆន្ទះ​ចូល​រូម​បន្ត​ការ​អប់រំ និង​បំប៉ន​ក្មេង​ • ​ចែក​រំលែក​ចំណេះ​ដឹង​ក្នុង​ការ​អភិវឌ្ឍ​កុមារ តាម​រយៈ​ការ​ចូលរួម​ប្រជុំ ជំនួប​ជាមួយ​មាតា​បិតា​សិស្ស ការ​បណ្តុះ​បណ្តាល និង កិច្ច​ប្រជុំ​ជាមួយ​មាតា​បិតា​សិស្ស​ដែល​បាន​គ្រោង​ទុក​ • ​យល់​ដឹង និង​គោរព​តាម ច្បាប់​រក្សា​ការ​សម្ងាត់​របស់​សាលារៀន​ ​ • កំនត់​គោលដៅ និង​អភិវឌ្ឍ​ផែន​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ប្រចាំ​ឆ្នាំ ដោយ​អនុវត្ត​តាម​ផែន​ការ​របស់ សាលា​អន្តរជាតិ ហ្វ័ររេសហ៊ីល​ ​ • មាន​ទំនាក់​ទំនង​ជា​វិជ្ជមាន ជាមួយ​គ្រួ​ផ្សេងៗ​ទៀត​ ​ • ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា និង​ជំលោះ​ផ្សេងៗ ​ • រាយការណ៏​ពី​គ្រោះថ្នាក់​ផ្សេងៗ​អោយ​បាន​ឆាប់​ទៅ​កាន់​គ្រូ​បង្រៀន​ ​ • ស្លៀក​ពាក់​ឯក​សណ្ឋាន​របស់​ទារក​ដ្ឋាន ហ្វ័រ​រេស​ហ៊ីល ​ • អនុវត្ត​តាម​ការ​ណែនាំ​ដែល​បាន​ចែង​ក្នុង​សៀវភៅ​បុគ្គលិក របស់​សាលារៀន ហ្វ័រ​រេសហ៊ីល​ ​ • ធ្វើ​ការ​ជាមួយ​គ្រូ​ដើម្បី​សិក្សា​ពី​បរិយាកាស​ប្រចាំ​ថ្ងៃ​ ​ • ជួយ​គ្រូ ដោយ​ធ្វើ​ការ​សង្កេត និង​ជួយ​សិស្ស​ដោយ​ផ្ទាល់​ ​ • រក្សា​បរិស្ថាន​ថ្នាក់​រៀន​អោយ​បាន​ស្អាត និង​មាន​សណ្តាប់​ធ្នាប់​ជា​ប្រចាំ​ ​ • ជួយ​សំអាត និង​រៀបចំ​ថ្នាក់​រៀន​រៀងរាល់​ការ​ចាប់​ផ្តើម​នៃ​ត្រី​មាស​ ​ • ជួយ​គ្រូ​ក្នុង​ការ​ធ្វើ​សម្ភារៈ​សំរាប់​សកម្មភាព​ផ្សេងៗ​ • ​មើល​ការ​ខុស​ត្រូវ​លើ​សិស្ស​ពេល​លេង​នៅ​កន្លែង​ក្មេង​លេង​
​♦ លក្ខណៈ​សម្បត្តិ​ការងារ​ • ​ចំណេះ​ដឹង​យ៉ាង​ហោច​ណាស់​ត្រឹម​មធ្យម​សិក្សា​ទុតិយភូមិ​ ​ • ធ្លាប់​មាន​បទពិសោធ​ន៏​ធ្វើ​ការ​ជាមួយ​ក្មេង​ • ​អាច​និយាយ អាន និង​សរសេរ​ភាសា​ខ្មែរ​បាន​ស្ទាត់​ជំនាញ​ ​ • អាច​ទំនាក់​ទំនងជា​ភាសា​អង់គ្លេស (​ចេះ​និយាយ និង ស្តាប់​)
៣) ចុងភៅ​​តួនាទី និង ភារកិច្ច​ • ​រៀប​ចំ​ផែនការ​អាហារ សំរាប់​អាហារ​ថ្ងៃ​ត្រង់ និង អាហារ​សម្រន់​សម្រាប់​ក្មេង​តូច និង​បុគ្គលិក​រៀងរាល់​សប្តាហ៏ ​ • ជា​អ្នក​ដើរ​ទិញ​អាហារ​ដើម្បី​ធ្វើ​ម្ហូប និង​អាហារ​សម្រន់​ ​ • កត់ត្រា​រាល់​ការ​ទិញ​និង​គ្រប់គ្រង​គំរោង​ថវិកា ទៅ​អោយ​អ្នក​សម្រប​ស្រួល​ទូទៅ​ ​ • គ្រប់គ្រង​បញ្ជី​សារ​ពើភ័ណ្ឌ​នៃ​អាហារ​ដូចជា​គ្រឿង​ផ្សំ ស្តុក​អាហារ​ជាដើម ហើយ​រាយ​ការណ៏​ទៅ​អ្នក​សម្រប​សម្រួល​ជា​រៀង​រាល់​ខែ​ • ​រៀបចំ​កាល​វិភាគ​សំអាត​ចង្ក្រាន​បាយ និង​កន្លែង​ញុំា​អាហារ ​ • ត្រូវ​ប្រាកដ​ថា​ចង្ក្រាន​បាយ និង​កន្លែង​ញុំា​អាហារ​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​ ​ • គ្រប់​គ្រង​លើ​គុណភាព​ចំនី​អាហារ​(​មើល​ការ​បរិច្ឆេទ ហើយ​ប្រាកដ​ថា​អាហារ​មិន​ផ្អូម​) ​ • ត្រូវ​មក​ធ្វើ​ការ​អោយ​ទាន់​ពេល​វេលា ហើយ​ប្រាកដ​ថា​អាហារ​គឺ​រួចរាល់​ទាន់​ពេល​ ​ • ប្រាកដ​ថា​ឧបករណ៏​ប្រើប្រាស់​ដូចជា ចង្ក្រាន ទូរ​ទឹកកក ឧបករណ៏​ចំអិន​អាហារ និង​ចាន​ត្រូវ​រៀបចំ​អោយ​ស្អាត ដោយ​ប្រុង​ប្រយ័ត្ន និង​ត្រឹម​ត្រូវ ចៀស​វាង​ការ​បាត់បង់ និង​ខូច​ • ​បោក​គក់ ហាល​សម្ងួត​ស្រោម​ពួក​ទារក, កន្សែង និង​កន្ទប​ ​ • ត្រូវ​គោរព​តាម​និតី​វិធី​សុខភាព​និង​អនាម័យ​របស់​ទារក​ដ្ឋាន ហ្វ័រ​រេស​ហីល • ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​បុគ្គលិក​ទូទៅ សិស្ស និង​អាណា​ព្យាបាល​សិស្ស​ • ​គោរព​តាម​ការ​ណែនាំ​ជា​វិជ្ជមាន​នៃ​សាលា​អន្តរជាតិ​នៅ​ពេល​មាន​ទំនាក់ទំ​នង​ជាមួយ​ក្មេង​ ​ • ចូលរួម​រក្សា​គ្រប់​ពត៌មាន​អំពី​គ្រូ បុគ្គលិក មាតាបិតា​ឬ​អាណា​ព្យាបាល​សិស្ស សិស្ស និង​អាជីវកម្ម​របស់​សាលារៀន​ជា​សម្ងាត់​ ​ • ចូលរួម​ការ​ប្រជុំ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​បុគ្គលិក​ស្នើ​សុំ និង អនុវត្ត​កិច្ចការ​ផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋ​បាល​ ​ • ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ដែល​ធ្វើ​អោយ​អ្នក​កាន់​តែ​យល់​ដឹង​ច្រើន​ពី​តំរូវការ​ក្មេង​តូចៗ​
♦ ​លក្ខណៈ​សម្បត្តិ​ការងារ​ • ​មាន​ចំណេះ​ដឹង​យ៉ាង​តិច​ចប់​ថ្នាក់​ទី ១២ ​ • បទពិសោធន៏​ការងារ​ដែល​មាន​តួនាទី​ស្រដៀង​គ្នា ដូច​ជា ចំអិន​ម្ហូប​សំរាប់​គ្រួសារ ភោជនីយដ្ឋាន ក្រុមហ៊ុន សាលា​រៀន ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ • មាន​ទំនាក់​ទំនង​ល្អ​ជា​ភាសា​ខ្មែរ ទាំង​សរសេរ និង​និយាយ​ ​ • មាន​ឆន្ទះ​រៀន និង​ប្រើ​ចំណេះ​ដឹង​ថ្មី​ ​ • អាច​ប្រើ​ម៉ាស៊ីន​បោក​ខោអាវ​បាន​ • ​អាច​ធ្វើ​ការងារ​ជា​ក្រុម (​ចេះ​ជួយ​គ្នា មាន​ការ​ទទួល​ខុស​ត្រូវ អត់ធ្មត់ ស្មោះត្រង់​) • ​ចេះ​ភាសារ​អង់គ្លេស​កាន់​តែ​ប្រសើរ​ ​ • មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ​ • មាន​សមត្ថភាព​រៀបចំ និង​ចាត់ចែង​ការងារ​បាន​ល្អ​ ​ • មាន​អាកប្បកិរិយា និង​បុគ្គលិក​លក្ខណៈ​សម​សួន​
៤) ភ្នាក់​ងារ​អនាម័យតួនាទី និង ភារកិច្ច​ • ​ធ្វើ​ផែន​ការ​សំអាត​ទៅ​តាម​កាល​វិភាគ​ប្រចាំ​សប្តាហ៏​របស់​ទារក​ដ្ឋាន ​ • ទិញ​ឧបករណ៏​សំអាត​ដែល​ត្រូវ​ការ​ជា​ចាំបាច់​ក្នុង​ការ​សំអាត​ ​ • កត់ត្រា​រាល់​ការ​ទិញ និង​គ្រប់គ្រង​គំរោង​ថវិកា រួច​ផ្ញើជូន​អ្នក​សម្រប​សម្រួល​ទូទៅ​ ​ • គ្រប់គ្រង​បញ្ជី​សារ​ពើភ័ណ្ឌ​នៃ​សម្ភារៈ​សំអាត ហើយ​រាយ​ការ​ណ៏​ទៅ​អ្នក​សម្រប​សម្រួល​ជា​រៀង​រាល់​ខែ​ ​ • ទុក​ដាក់​សម្ភារៈ​សំអាត​អោយ​បាន​ត្រឹម​ត្រូវ​ទៅ​ក្នុង​ទូ​ស្តុក​ ​ • ផ្តល់​ដំណឹង​ជូន​អ្នក​សម្រប​សម្រួល​ក្នុង​ករណី​ដែល​មាន​ការ​បែក​បាក់​ឬ​ខូចខាត​ទ្រព្យ​សម្បិត្ត ឬ​ឧបករណី​ផ្សេងៗ​របស់​ទារក​ដ្ឋាន • ​ធ្វើ​ការ​ជាមួយ​ចុង​ភៅ ដើម្បី​សំអាត​ចង្ក្រាន​បាយ និង​កន្លែង​ញុំា​អាហារ​ជា​រៀង​រាល់​ខែ​ ​ • គ្រប់គ្រង​លើ​ភាព​ស្អាត​នៃ​ទារក​ដ្ឋាន និង​លៃ​លក​លើ​ការ​សំអាត​ទៅ​តាម​ត្រូវ​ការ​ • ​គោរព​តាម​និតី​វិធី​របស់​ទារកដ្ឋាន ហ្វ័រ​រេស​ហ៊ីល ដើម្បី​សុខភាព និង អនាម័យ • ​ជួយ​ចុង​ភៅ​ក្នុង​ការ​សំអាត និង​បោក​គក់ ទៅ​តាម​តម្រូវ​ការ​ចាំ​បាច់​ ​ • មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​បុគ្គលិក​ទូទៅ សិស្ស និង​អាណាព្យាបាល​សិស្ស​ ​ • គោរព​តាម​ការ​ណែនាំ​ជា​វិជ្ជមាន​នៃ​ទារក​ដ្ឋាន​នៅ​ពេល​មាន​ទំនាក់​ទំនង​ជាមួយ​ក្មេង​ ​ • ចូលរួម​រក្សា​គ្រប់​ពត៌មាន​អំពី​គ្រូ បុគ្គលិក មាតាបិតា​ឬ​អាណា​ព្យាបាល​សិស្ស សិស្ស និង​អាជីវកម្ម​របស់​សាលា​រៀន​ជា​សម្ងាត់​ ​ • ជា​សមាជិក​របស់​សាលា​រៀន ដោយ​ចូលរួម​ការ​ប្រជុំ និង​សកម្មភាព​ផ្សេងៗ​ • ​អនុវត្ត​កិច្ចការ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋ​បាល​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ដែល​ធ្វើ​អោយ​អ្នក​កាន់​តែ​យល់​ដឹង​ច្រើន​ពី​តំរូវ​ការ​ក្មេង​តូចៗ​
​លក្ខណៈ​សម្បត្តិ​ការងារ​ • ​មាន​ចំណេះ​ដឹង​យ៉ាង​តិច​ចប់​ថ្នាក់​ទី ១២ ​ • បទពិសោធន៏​ការងារ​ដែល​មាន​តួនាទី​ស្រដៀង​គ្នា ដូចជា ចំអិន​ម្ហូប​សំរាប់​គ្រួសារ ភោជនីយដ្ឋាន ក្រុមហ៊ុន សាលា​រៀន ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ • មាន​ឆន្ទះ​រៀន និង​ប្រើ​ចំណេះ​ដឹង​ថ្មី​ • ​អាច​ប្រើ​ម៉ាស៊ីន​បោក​ខោអាវ​បាន​ ​ • អាច​ធ្វើ​ការងារ​ជា​ក្រុម (​ចេះ​ជួយ​គ្នា មាន​ទំនួល​ខុស​ត្រូវ អត់​ធ្មត់ ស្មោះត្រង់​) • ​មាន​ទំនាក់​ទំនង​ល្អ​ជា​ភាសា​ខ្មែរ ទាំង​សរសេរ និង​និយាយ​ • ​ចេះ​ភាសា​អង់គ្លេស​កាន់​តែ​ប្រសើរ​ ​ • មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ​ • មាន​សមត្ថភាព​រៀបចំ និង​ចាត់ចែង​ការងារ​បានល្អ​ ​ • មាន​អាកប្បកិរិយា និង​បុគ្គលិក​លក្ខណៈ​សមសួន​
៥) ភ្នាក់ងារ​វិន័យ​តួនាទី និង ភារកិច្ច​ • ​ទទួល​ភ្ញៀវ​ដោយ​ការ​ស្វាគមន៏​យ៉ាង​កក់ក្តៅ និង​ជូន​ទៅ​កាន់​កន្លែង​សួរ​ពត៌មាន ​ • ត្រូវ​ប្រាកដ​ថា អ្នក​សួរ​ពត៌មាន​ទាំង​អស់​ពាក់​អត្តសញ្ញាណ​ជា​អ្នក​សួរ​ពត៌មាន និង​សុំ​ឲ្យ​ពួក​គាត់​កត់ត្រា​ក្នុង​កំនត់​ត្រា​ភ្ញៀវ​ចេញ និង​ចូល​បរិវេណ​សាលារៀន​ ​ • ផ្តល់​ជូន​អតិថិជន​នូវ​ខិត​បណ្ណ័​ពត៌មាន​អំពី​ទារក​ដ្ឋាន​និង​សាលា​អន្តរជាតិ នៅ​ពេល​ដែល​សាលា​រៀន​ឈប់​សម្រាក​ • ​ត្រូវ​ឃ្លាំ​មើល​សកម្មភាព​ផ្សេងៗ​នៅ​ជុំវិញ​បរិវេណ​សាលា​រៀន​ • ​ផ្តល់​ដំណឹង​ទៅ​អោយ​អ្នក​ទទួល​ភ្ញៀវ​ពេល​មាន​បញ្ហា​កើត​ឡើង​នៅ​ជុំវិញ​បរិវេណ​សាលារៀន​ • ​អនុវត្ត​តាម​និតី​សុវត្ថិភាព​របស់​ទារក​ដ្ឋាន ហ្វ័រ​រេស​ហ៊ីល​ • ​រៀន​ចំណាំ​មុខ​មាតា​បិតា​ឬ​អាណា​ព្យាបាល​សិស្ស​ដែល​មាន​សិទ្ធ​មក​ទទួល​សិស្ស​ពី​សាលារៀន​ ​ • មិន​ត្រូវ​អនុញ្ញាត​អោយ​សិស្ស​ទៅជា​មួយ​អ្នក​ដែល​មិន​មាន​សិទ្ធ​មក​ទទួល​សិស្ស​ទេ ផ្តល់​ដំណឹង​ទៅ​អ្នក​ទទួល​ភ្ញៀវ​ឲ្យ​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​សាក​សួរ​មាតា​បិតា​ដើម្បី​ជ្រាប​ជា​ពត៌មាន​ ​ • ជួយ​សម្រប​សម្រួល ចរាចរណ៏​ពេល​សិស្ស​មក​រៀន និង​ពេល​សិស្ស​ត្រលប់​ទៅ​គេហដ្ឋាន​វិញ​ ​ • ជួយ​សិស្ស​ពេល​ចូល និង​ចេញពី​យាន​ជំនះ​ដូចជា​ម៉ូតូ​, រ៉ឺម៉ក​កង់​បី ឬ​រថយន្ត ​ • ប្រសិនបើ​សិស្ស​កំពុង​លេង​បែប​គ្រោះ​ថ្នាក់ ត្រូវ​ហាមឃាត់ ហើយ​ជូន​ដំណឹង​ទៅ​អ្នក​ទទួល​ភ្ញៀវ​ ​ • ជួយ​សិស្ស បុគ្គលិក និង​មាតាបិតា​សិស្ស​តាម​តម្រូវ​ការ​ចាំបាច់​ ​ • រក្សា​កន្លែង​មុខ​សាលារៀន​អោយ​បាន​ស្អាត និង​មាន​សណ្តាប់​ធ្នាប់​ល្អ​ ​ • ប្រាកដ​ថា​ទ្វារ​និង​ប​ង្អូ​ច​ទាំងអស់​ត្រូវ​បិទ​និង​ចាក់​សោរ ពេល​ដែល​សាលា​ឈប់​សំរាក​ ​ • ចូលរួម​រក្សា​គ្រប់​ពត៌មាន​អំពី​គ្រូ បុគ្គលិក មាតាបិតា​ឬ​អាណាព្យាបាល​សិស្ស សិស្ស និង​អាជីវកម្ម​របស់​សាលារៀន​ជា​សម្ងាត់​ ​ • ចូលរួម​ការ​ប្រជុំ និង​សកម្មភាព​ផ្សេងៗ​របស់​សាលារៀន​ ​ • អនុវត្ត​កិច្ចការ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋ​បាល
​លក្ខណៈ​សម្បត្តិ​ • ​មាន​ចំណេះ​ដឹង​យ៉ាង​តិច​ចប់​ថ្នាក់​ទី ៩ ​ • បទពិសោធន៏​ការងារ​ដែល​មាន​តួនាទី​ស្រដៀង​គ្នា ដូចជា សន្តិសុខ​យាម​តាម​ផ្ទះ ការិយាល័យ ក្រុមហ៊ុន ឬ​សាលារៀន​ • ​មាន​ទំនាក់​ទំនង​ល្អ​ជា​ភាសា​ខ្មែរ ទាំង​សរសេរ និង​និយាយ ​ • មាន​ឆន្ទះ​រៀន និង​ប្រើ​ចំណេះ​ដឹង​ថ្មី​ ​ • មាន​អាកប្បកិរិយា និង​បុគ្គលិក​លក្ខណៈ​សម​សួន សុខភាព​ល្អ មិន​សេព​គ្រឿង​ស្រវឹង ថ្នាំ​ញៀន ក្នុង​បរិវេណ​សាលា​រៀន​ ​ • អាចធ្វើ​ការងារ​ជា​ក្រុម (​ចេះ​ជួយ​គ្នា មាន​ទំនួល​ខុស​ត្រូវ អត់ធ្មត់ ស្មោះត្រង់​) ​ • អាច​និយាយ​ភាសា​អង់គ្លេស​បាន​ខ្លះ​កាន់​តែ​ប្រសើរ​ ​ • មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា ​ • មាន​សមត្ថភាព​រៀបចំ និង​ចាត់​ចែង​ការងារ​បាន​ល្អ​
​បេក្ខជន បេក្ខនារី​ដែល​មាន​ចំណាប់​អារម្មណ៍ សូម​រៀបចំ​ប្រវត្តិរូប (CV) រួច​យក​មក​ដាក់​នៅ សាលារៀន​វ៉េស្ទ​ឡាញន៍ សាខា​ដូន​ពេញ: អាគារ​លេខ​២២ ផ្លូវ ៥១ កែង​១៥១ សង្កាត់​ផ្សារ​ថ្មី III ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ឬ​ផ្ញើរ​តាម​រយៈ សារ​អេទ្បិច​ត្រូនិចៈ [email protected] ។ ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង​មក​ទូរសព្ទ​លេខ ០៨៦៥៤៤១២៣ ឬ ០៧១៣៥៣៥៨៨៨ រឺ​គេហទំព័រ www.wegcambodia.com។​  
ឈប់​ទទួល​ពាក្យ​ត្រឹម​ថ្ងៃ​ទី​១៨ ខែ មីនា ឆ្នាំ ២០១៦ វេលា​ម៉ោង ៥:០០ ល្ងាច​។