​មន្រ្តី​ជាប់​កិច្ចសន្យា

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សូម​ជម្រាប​ជូន​ដំណឹង​ដល់​សាធារណៈជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថាៈ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​មាន​តម្រូវការ​ជ្រើសរើស​សេដ្ឋវិទូ​ចំនួន ២០ រូប និង​អ្នក​វិភាគ​ថវិកា​ចំនួន ១០ រូប (សេដ្ឋវិទូ និង​អ្នក​វិភាគ​ថវិកា​ចំនួន ២០ រូបត្រូវ​មាន​បទពិសោធន៍​ការងារ និង​សេដ្ឋវិទូ​ចំនួន ១០ រូប​ទៀត​មិន​តម្រូវ​ឱ្យ​មាន​បទពិសោធន៍​ការងារ) ដែល​មាន​វ័យ​មិន​លើស​ពី ៣៥ ឆ្នាំ​ដើម្បី​បម្រើ​ការងារ​ក្នុង​អគ្គនាយកដ្ឋាន​គោលនយោបាយ និង​អគ្គនាយកដ្ឋានថវិកា ។
 
បេក្ខជន​បេក្ខនារី​ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​បំប៉ន​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ តាម​ការចាំបាច់​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​សមត្ថភាព​ការងារ​ជាមួយ​នឹង​ប្រាក់​បៀវត្សរ៍​សមរម្យ។ បន្ទាប់ពី​បញ្ចប់​ការងារ​ឆ្នាំ​ទី ០១ មន្រ្តី​ទាំង ៣០ រូប​នឹង​ទទួល​ការវាយតម្លៃ​លើ​សមិទ្ធផល​ការងារ​ដើម្បី​សម្រេច​ដាក់​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្រ្តី​រាជការ​បម្រើការ​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​បន្ត​ជា​មន្រ្តី​ជាប់​កិច្ចសន្យា​ឆ្នាំ​ទី ២ និង​ទី ៣ ជា​បន្ត​ទៀត ។
 
បេក្ខជន​បេក្ខនារី​ទាំងអស់​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​តទៅ៖
 
- មាន​សញ្ញាបត្រ​ចាប់​ពី​បរិញ្ញាបត្រ​ឡើង​ទៅ និង​មាន​បទពិសោធន៍​ការងារ​ចាប់ពី ៣-៥ ​ឆ្នាំ (ចំនួន ១០ រូប ) ផ្នែក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច, សង្គមកិច្ច, ច្បាប់, ហិរញ្ញវត្ថុ និង​វិទ្យាសាស្រ្តនយោបាយ។
 
- មាន​សញ្ញាបត្រ​ចាប់ពី​អនុបណ្ឌិត​ឡើង​ទៅ​ផ្នែក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច, ហិរញ្ញវត្ថុ​សាធារណៈ,រដ្ឋបាល​សាធារណៈ ឬ​ផ្នែក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ និង​មាន​បទពិសោធន៍​ការងារ​ចាប់ពី ២ ឆ្នាំ ឡើង​ទៅ​ឬ​មាន​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​តែ​ត្រូវ​មាន​បទពិសោធន៍​ការងារ​យ៉ាង​តិច​ ៥ ឆ្នាំ (ចំនួន ១០ រូប)ព្រម​ទាំង​មាន​ចំណេះ និង​ការ​យល់ដឹង​បាន​ល្អ​អំពី​ដំណើរការ​រៀបចំ​ផែនការ​អភិវឌ្ឍជាតិ,​ ការរៀបចំ​អនុម័ត និង​អនុវត្ត​ថវិកា​ជាពិសេស​ប្រព័ន្ធ​ថវិកា​កម្មវិធី/ថវិកាសមិទ្ធកម្ម (performance budgeting), មាន​ជំនាញ​ផ្នែក​សិក្សា​ស្រាវជ្រាវ និង​វិភាគ​កម្រិត​ខ្ពស់​, ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្ន័យ និង​ជំនាញ​ខ្ពស់​ផ្នែក​កុំព្យូទ័រ។
 
- មាន​សញ្ញាបត្រ​ចាប់ពី​បរិញ្ញាបត្រ​ឡើង​ទៅ (ចំនួន ១០ រូប) និង​មាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខ​ជំនាញ​សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ស្ថិតិ, គោលនយោបាយ​សាធារណៈ, ហិរញ្ញវត្ថុ​សាធារណៈ ឬ រដ្ឋបាល​សាធារណៈ, និង​ទំនាក់​ទំនង​អន្តរជាតិ។ល។
 
- បេក្ខជន ​បេក្ខនារី (ទាំង​មាន​បទពិសោធន៍ និង​មិន​មាន​បទពិសោធន៍) ចាំបាច់​ត្រូវ​មាន​ចំណេះដឹង​ភាសា​អង់គ្លេស​ច្បាស់លាស់ អាច​និយាយ និង​សរសេរ​ជា​ផ្លូវការ​បាន (បេក្ខជន បេក្ខនារីគួរ មាន​ពិន្ទុ​យ៉ាង​ហោច​ណាស់ TOEFL ៥៣០ ឬ IELTs ៥.០ និង​អាយុកាល​មិន​លើស​ពី ២ ឆ្នាំ) ព្រម​ទាំង​មាន​ចំណេះដឹង​កុំព្យូទ័រ (Microsoft Office) ដែល​អាច​ប្រើប្រាស់​ជា​ផ្លូវការ​បាន​ផង​ដែរ។
 
បេក្ខជន​បេក្ខនារី​ដែល​ទទួល​បាន​ការ​ជ្រើសរើស​បឋម​នឹង​ត្រូវ​ចូលរួម​ការប្រលង​សរសេរ​ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​ជំនាញ និង​សមត្ថភាព​ភាសា​អង់គ្លេស​រួច​នឹង​ឆ្លងកាត់​កិច្ចសម្ភាសន៍​ជា​ចុងក្រោយ។
 
អាស្រ័យ​ហេតុ​នេះ​បេក្ខជន​បេក្ខនារី​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ហើយ​មាន​បំណង​ចូលរួម​ការ​ប្រលង​ជ្រើសរើស​នេះ​សូម​ផ្ញើ​ប្រវត្តិ​រូប​ការងារ (CV & Cover Letter) ​មក​អ៊ីម៉ែល [email protected]ការ​ទទួល​ពាក្យ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ០១ ខែ​មីនា​ឆ្នាំ ២០១៨ រហូត​ដល់​ថ្ងៃ​ទី ១២ ខែ​មេសា​ឆ្នាំ​ ២០១៨ ​​ត្រឹម​ម៉ោង ១៧:០០ ជាកំហិត។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ ០៩៥៨១៨០៩៥ ឬ ០១២៥១០២៥៣ ឬ​អ៊ីម៉ែល [email protected]
 

បេក្ខនារី​នឹង​ទទួល​បាន​ការ​ផ្តល់​អាទិភាព​ជាពិសេស​សម្រាប់​ការ​ជ្រើសរើស​នេះ។