Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​បើកបរ​រថយន្ត

អ្នក​បើកបរ​រថយន្ត

ព្រះរាជាណាចក្រ កម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

 

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
អង្គភាព​អនុវត្តន៍​គម្រោង​ថ្នាក់​ជាតិ សម្រាប់​កម្មវិធី
ជំរុញ ផលិតកម្ម ស្រូវ និង ការ​នាំចេញ​អង្ករ
(MAFF-NIO for Rice-SDP)

 

ដំណឹង​ជ្រើសរើស​អ្នក​បើកបរ​រថយន្ត

 
អង្គភាព​អនុវត្តន៍​គម្រោង​ថ្នាក់​ជាតិ សម្រាប់​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (MAFF-NIO) បាន​ទទួល​ថវិកា​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង ប្រភព​ហិរញ្ញប្បទាន​ផ្សេង​ទៀត ក្នុង​ទម្រង់​ជា​ឥណទាន សម្បទាន និង ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង ការនាំចេញ​អង្ករ (Rice-SDP) ។ អង្គភាព MAFF-NIO ត្រូវការ​ជ្រើសរើស​អ្នក​បើកបរ​រថយន្ត​ចំនួន ០១ រូប ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​បម្រើ​ការងារ​ជា​អ្នក​បើកបរ​រថយន្ត​ជូន​អង្គភាព MAFF-NIO ដែល​មាន​អាសយដ្ឋាន​លេខ ៥៤ បេ /៤៩ អេ ហ្វ ផ្លូវ​លេខ ៣៩៥-៦៥៦ សង្កាត់​ទឹកល្អក់ ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។ រយៈពេល​នៃ​ការបំពេញ​ការងារ គឺ ១០ ខែ ( អាច​បន្ត ) ។
 
ការទទួល​ខុសត្រូវ
 
អ្នកបើកបរ​ត្រូវ​ទទួល​ខុសត្រូវ​លើ​ភារកិច្ច​មួយ​ចំនួន​ដូច​ខាងក្រោម ៖
 
· ធានា​បាន​នូវ​ការផ្តល់​សេវា​បើកបរ​ប្រកប​ដោយ​សុវត្ថិភាព និង ភាពជឿជាក់
· ធានាថា​រថយន្ត​ត្រូវ​បាន​ថែទាំ និង​រក្សា​ទុក​ដាក់​បាន​យ៉ាង​ល្អ និង​ត្រឹមត្រូវ
· ត្រួតពិនិត្យ​រថយន្ត​ជា​ប្រចាំ មុនពេល​ប្រើប្រាស់
· ធានា​ជូត លាង សម្អាត រថយន្ត​បាន​ស្អាត​គ្រប់​ពេលវេលា
· ថែរក្សា និង ធ្វើ​កំណត់ត្រា ការប្រើប្រាស់​រថយន្ត​ឱ្យ​បាន​ត្រឹមត្រូវ និង ទៀងទាត់
· បញ្ជូន​សៀវភៅ​កំណត់ត្រា លម្អិត​ប្រចាំ​ខែ​ពី​ការប្រើប្រាស់​រថយន្ត​ទៅ​ផ្នែក​រដ្ឋបាល
· ជួយ​កិច្ចការ​ផ្នែក​រដ្ឋបាល ( រត់ សំបុត្រ ) និង ការងារ​ផ្សេងៗ​ទៀត តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ អង្គភាព ។
 
លក្ខខណ្ឌ​នៃ​ការជ្រើសរើស
 
បេក្ខជន​ត្រូវមាន​លក្ខខណ្ឌ​ដូច​ខាងក្រោម ៖
· យ៉ាងហោចណាស់​បាន​បញ្ចប់​ការសិក្សា​ត្រឹម​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ
· មាន​ប័ណ្ណ​បើកបរ ដែល​មាន​សុពលភាព
· មាន​បទពិសោធន៍​ជា​អ្នក​បើកបរ​រថយន្ត​យ៉ាងតិច ០៣ ឆ្នាំ
· មាន​ចំណេះដឹង​ទាក់ទង​នឹង​ច្បាប់​ចរាចរ
· អាច​ធ្វើការ​បាន​ក្រោម​សម្ពាធ
· អាច​ធ្វើ​ដំណើរ និង​ស្នាក់នៅ​ទីជនបទ
· មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី និង ថ្នាក់ដឹកនាំ​របស់​អង្គភាព
· មាន​ភាព​រួសរាយ ស្មោះត្រង់ អត់ធ្មត់ បត់បែន និង ការ​ប្តេជ្ញាចិត្ត​ចំពោះ​ការងារ
· បំពេញ​ភារកិច្ច​ប្រកប​ដោយ​សីលធម៌ និង វិជ្ជាជីវៈ​ខ្ពស់
· មាន​ចំណេះដឹង​ផ្នែក​បច្ចេកទេស និង សមត្ថភាព ក្នុង​ការថែទាំ និង ជួសជុល​រថយន្ត ( ក្នុង​ករណី​ចាំបាច់ ) ។
 
ព័ត៌មាន​អំពី​ការដាក់​ពាក្យ
 
បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍ សូម​ផ្ញើ​ប្រវត្តិរូប (CV) និង លិខិត​បញ្ជាក់​ពី​ចំណាប់អារម្មណ៍​មកកាន់​អង្គភាព MAFF-NIO ដែល​មាន​អាសយដ្ឋាន​លេខ ៥៤ បេ /៤៩ អេ ហ្វ ផ្លូវលេខ ៣៩៥-៦៥៦ សង្កាត់​ទឹកល្អក់ ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ ឬ តាមរយៈ អ៊ីម៉ែល៖ [email protected]
 
កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ វេលា​ម៉ោង ៥:៣០ នាទី​ល្ងាច។