ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
.............
គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ
និងលើកកម្ពស់សុវត្ថិកសិកម្ម
អង្គភាពគ្រប់គ្រងគម្រោង
ដំណឹងជ្រើសរើសអ្នកបើកបររថយន្ត
ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) អង្គភាពគ្រប់គ្រងគម្រោងត្រូវការជ្រើសរើសអ្នកបើកបររថយន្តធុនតូចចំនួន ០៩ រូប ដើម្បីបើកបរបម្រើការងារឱ្យអង្គភាពគ្រប់គ្រងគម្រោង និងអង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
មុខតំណែង ៖ អ្នកបើកបរ
ទីកន្លែង ៖ អង្គភាពគ្រប់គ្រងគម្រោង និងអង្គភាពអនុវត្តគម្រោង នៅរាជធានីភ្នំពេញ
១. ការទទួលខុសត្រូវ
- គោរពតាមបទបញ្ជា និងច្បាប់ចរាចរណ៍
- ជួយរំឭក និងណែនាំដល់អ្នកធ្វើដំណើរក្នុងរថយន្តឱ្យពាក់ខ្សែក្រវាត់សុវត្ថិភាព-
- មិនត្រូវផ្តួចផ្តើមនិយាយពិភាក្សាជាមួយអ្នកដំណើរ
- មិនជក់បារីក្នុងរថយន្ត និងហាមអ្នកដំណើរកុំឱ្យជក់បារីក្នុងរថយន្តផងដែរ
- មិនពិសារគ្រឿងស្រវឹងក្នុង កំឡុងពេលបំពេញ ភារកិច្ច
- រក្សា និងធ្វើបច្ចុប្បន្នភាពសៀវភៅកំណត់ហេតុប្រើប្រាស់រថយន្តប្រចាំថ្ងៃ
- ជួយរៀបចំ លើកដាក់ កាតាប អីវ៉ាន់ផ្សេងៗដែលត្រូវដឹកជញ្ជូន
- ពិនិត្យលក្ខណៈបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវដូចជាកង់សឺគួរ ឧបករណ៍ - សម្ភារ ទឹក ប្រេងម៉ាស៊ីន។ល។ ឱ្យមានលក្ខណៈល្អ និងមានគ្រប់គ្រាន់នៅក្នុងរថយន្ត
- ថែររក្សា ទុកដាក់រថយន្តឱ្យបានល្អ និងចាក់ប្រេងឥន្ធនៈឱ្យបានគ្រប់គ្រាន់
- រាយការណ៍អំពីតម្រូវការ និងការជួសជុលរថយន្តជូនអ្នកគ្រប់គ្រង
- ថែរក្សាទំនាក់ទំនង និងសហការ ឱ្យបាន ល្អប្រកបដោយប្រសិទ្ធភាពជាមួយអ្នកទទួលផល និង អ្នក ពាក់ព័ន្ធ នានា
- អនុវត្តតាមតួនាទីមុខងារបច្ចេកទេសរបស់ខ្លួន និងទទួលខុសត្រូវលើការងារ ដែលបានប្រគល់ជូន ដោយថ្នាក់ដឹកនាំ និងមន្ត្រីរបស់គម្រោង
- អនុវត្តកិច្ចការផ្សេងៗទៀតដែលប្រគល់ជូនដោយថ្នាក់ដឹកនាំ និងមន្ត្រីរបស់គម្រោង។
២. គុណវុឌ្ឍិ និងបទពិសោធន៍ពាក់ព័ន្ធ
- មានការអប់រំចាប់ពីកម្រិតមធ្យមសិក្សា និងមានប័ណ្ណបើកបរដែលនៅមានសុពលភាព
- មានបទពិសោធន៍ពាក់ព័ន្ធនឹងការងារយ៉ាងតិច ០៣ ឆ្នាំ
- មានលទ្ធភាពក្នុងការធ្វើដំណើរ និងស្នាក់នៅទីជនបទ
- មានលទ្ធភាព និងការប្តេជ្ញាចិត្តធ្វើការតាមពេលវេលាដែលមានភាពបត់បែន
- បំពេញភារកិច្ចដោយមានក្រមសីលធម៌ និងវិជ្ជាជីវៈល្អ
- មានសមត្ថភាពក្នុងការថែទាំ និងជួសជុលរថយន្ត (ក្នុងករណីចាំបាច់)
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៥ រសៀល។
ទីកន្លែងដាក់ពាក្យ៖ អង្គភាពគ្រប់គ្រងគម្រោង ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លេខ ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនង៖ ០៨៦ ៩៩៩ ០៦៣