ដំណឹង​ជ្រើសរើស​មន្រ្តី​ជាប់​កិច្ច​សន្យា

ដំណឹង​ជ្រើសរើស​មន្រ្តី​ជាប់​កិច្ច​សន្យា
សេដ្ឋកិច្ច វិទូ វ័យ ក្មេង


ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​ជូន​ដំណឹង​ដល់​សាធារណជន ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា: ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​តម្រូវ​ការ​ជ្រើសរើស សេដ្ឋកិច្ច​វិទូ​វ័យ​ក្មេង ចំនួន ២០​រូប បម្រើ​ការ​ជា​មន្ត្រី​ជាប់​កិច្ច​សន្យា​រយៈពេល ១ឆ្នាំ ក្នុង អគ្គនាយកដ្ឋាន​គោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​សាធារណៈ ដោយ​ក្នុង​នោះ ១២​រូប ត្រូវ​ធ្វើ​ការងារ​ផ្ដោត​លើ​ការ វិភាគ​ម៉ាក្រូ​សេដ្ឋកិច្ច​និង ៨រូប​ទៀត ផ្ដោត​លើ​ការងារ​ស្ថិតិ និង ការ​ព្យាករណ៍ សេដ្ឋកិច្ច។ បេក្ខជន បេក្ខនារី ដែល​ត្រូវ​បាន ជ្រើសរើស នឹង ទទួល បាន ការ​បណ្ដុះ​បណ្ដាល​បំប៉ន​ជំនាញ​សេដ្ឋកិច្ច​ផ្សេងៗ​តាម​ការ​ចាំបាច់​ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព និង សមត្ថភាព​ការងារ​ជាមួយ​នឹង​ប្រាក់​បៀវត្ស​សមរម្យ។ បន្ទាប់​ពី​បញ្ចប់​ការងារ​ឆ្នាំ​ទី១​មន្រ្តី​ទាំង​២០​រូប​នឹង ទទួល​ការ​វាយ​តម្លៃ​លើ​សមិទ្ធ ម្ម ការងារ ដើម្បី ពិនិត្យ លទ្ធភាព​ដា​ដាក់​បញ្ចូល​ក្នុង ក្របខ័ណ្ឌ មន្រ្តី រាជ​ការ​បម្រើ​ការ​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

បេក្ខជន បេក្ខនារី​ទាំង​អស់​ត្រូវ​មាន​លក្ខណ​សម្បត្តិ​ដូច​តទៅ ៖
- មាន​សញ្ញាប័ត្រ​ចាប់​ពី​បរិញ្ញាប័ត្រ​ឡើង​ទៅ​លើ​មុខ​ជំនាញ សេដ្ឋកិច្ច ស្ថិតិ (Statistics) គោល​នយោបាយ​សាធារណៈ រដ្ឋបាល​សាធារណៈ​គណនេយ្យ ឬ ហិរញ្ញវត្ថុ
- មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ច្បាស់​លាស់​អាច​សរសេរ​និង​និយាយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​បាន
- មាន​ចំណេះ​ដឹង​មូលដ្ឋាន ឬ បទពិសោធន៍​ទាក់ទង​នឹង​ការ​វិភាគ​សេដ្ឋកិច្ច ទិន្នន័យ និង​ស្ថិតិ​ទូទៅ
- មាន​ចំណេះ​ដឹង​កុំព្យូទ័រ (Microsoft Office) ដែល​អាច​ប្រើប្រាស់​បាន​

បេក្ខជន បេក្ខនារី ដែល​ទទួល​បាន​ការ​ជ្រើសរើស​បឋម​នឹង​ត្រូវ ចូល រួម​ការ​ប្រលង​សរសេរ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​ជំនាញ ផ្នែក សេដ្ឋកិច្ច និង សមត្ថភាព​ភាសា​អង់គ្លេស (ការ​ប្រលង​ភាសា​នឹង ត្រូវ លើក​លែង​ចំពោះ បេក្ខជន បេក្ខនារី ទាំង​ឡាយ​ណា​ដែល​មាន ពិន្ទុ យ៉ាង ហោច​ណាស់ TOEFL ៥៣០ ឬ IELTS ៥.០ ដែល មាន អាយុ កាល មិន​លើស​ពី ២ ឆ្នាំ)។
អាស្រ័យ​ហេតុ​នេះ បេក្ខជន បេក្ខនារី ដែល មាន លក្ខណ សម្បត្តិ គ្រប់គ្រាន់ ហើយ​មាន​បំណង​ចូលរួម​ការ​ប្រលង​ជ្រើសរើស​នេះ សូម​ផ្ញើ​ប្រវត្តិ​រូប​ការងារ (CV) មក​អ៊ីម៉ែល [email protected] ដោយ បញ្ជាក់ ពី​ជម្រើស ក្នុង Subject Line: “Economic Policy” ឬ “Statistics”។ ការ​ទទួល​ពាក្យ​ចាប់​ផ្ដើម​ពី​ថ្ងៃ ០១-៣០ វិច្ឆិកា ឆ្នាំ ២០១៣ ត្រឹម​ម៉ោង ១៧:០០ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង កញ្ញា គ្រុយ ណារិន ទូរស័ព្ទ​លេខ ០៧៧ ២០៦ ៥៦០ ឬ [email protected]។ បេក្ខនារី នឹង​ទទួល​បាន​ការ​ផ្តល់ អាទិភាព​ជា​ពិសេស សម្រាប់​ការ​ជ្រើសរើស​នេះ។