សេចក្តី​ជូន​ដំណឹង​ ស្តីពី​ការជ្រើសរើស ​ភ្នាក់ងារ​ជ្រើសរើស​ ពលករ​ចំណាកស្រុក

  ក្រុមហ៊ុន Charoen Pokphand Group បានប្រកាស​អញ្ជើញ​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ដែល​មាន​អាជ្ញាប័ណ្ណ និង​បាន​ចុះបញ្ជី​មកពី​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​សហភាព​មីយ៉ានម៉ា ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​ដោយ​បើកចំហ​ក្នុង​ដំណើរការ​ដេញថ្លៃ​ប្រកប​ដោយ​តម្លាភាព និងយុត្តិធម៌ ដើម្បី​ផ្តល់​សិទ្ធ​ជូន​ក្រុមហ៊ុន​ដែល​ជា​បុត្រ​សម្ពន្ធ័​របស់​ប្រទេស​ថៃ​រួម​ជាមួយ​សេវាកម្ម​ជ្រើសរើស​ពលករ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​តាម​សេចក្តី​ប្រកាស លេខ No. 093/2020 ដែល​ទាក់ទង​ទៅ​នឹង​គោលនយោបាយ​ក្នុង​ការជ្រើសរើស​ពលករ និង សេចក្តី​ណែនាំ​របស់​ក្រុមហ៊ុន Charoen Pokphand Group ។    

ក្រុមហ៊ុន CP Group តម្រូវឱ្យ​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ដែល​ចាប់​អារម្មណ៍​ទាំងអស់ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​នៅក្នុង​ប្រទេស​ទាំងពីរ​នេះ​ដាក់​ពាក្យ​ស្នើរសុំ​ចូល​ទៅក្នុង​ដំណើរការ​ដេញថ្លៃ​ដោយ​បើកចំហ ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង យុត្តិធម៌​នៅ​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​ជ្រើសរើស​ពលករ ។   ភ្នាក់ងារ​ជ្រើសរើស​ពលករ​ដែល​មាន​ចំណាប់​អារម្មណ៍​ត្រូវ​រក្សា​នូវ​ការអនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ការកេងប្រវ័ញ្ច និង បង្ខិតបង្ខំ​កំលាំង​ពលកម្ម​ដែល​កើតឡើង​ក្នុង​អំឡុងពេល​ដំណើរការ​ជ្រើសរើស​ពលករ និង​ត្រូវ​គោរព​តាម​ក្រមសីលធម៌​អាជីវកម្ម​របស់​ក្រុមហ៊ុន CP Group គ្រប់ពេល ប្រសិនបើ​ពួកគេ​ត្រូវ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការផ្តល់​សេវាកម្ម​ជ្រើសរើស​ពលករ ។  

សម្រាប់​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ សូម​អញ្ជើញ​មក​ធ្វើការ​ចុះឈ្មោះ​ត្រឹម​ថ្ងៃទី ១ ខែ​វិច្ឆិកា ឆ្នាំ ២០២១ សម្រាប់​វគ្គ​ណែនាំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៨ ខែ​វិច្ឆិកា ឆ្នាំ ២០២១ ( ដោយ​ឥតគិតថ្លៃ ) សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង [email protected]

     

* មាន​តែ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ចុះឈ្មោះ​ចូលរួម​ក្នុង​វគ្គ​ណែនាំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​បាន ។   ** មានតែ​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដែល​ចូលរួម​ក្នុង​វគ្គ​ណែនាំ​ព័ត៌មាន​តាម​អ៊ីនធឺណិត​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ដំណើរការ​ដេញថ្លៃ​បើកចំហ​នេះបាន៕