ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់
ខុម ហ្វ្រែល គឺជាគណៈកម្មាធិការឯករាជ្យ អព្យាក្រឹត្យ មិនរកកំរៃ និងមិនទទួលឥទ្ធិពលពីគណបក្សនយោបាយ និង រាជរដ្ឋាភិបាល។
បេសកកម្មរបស់ខុម ហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ដ និងមានព័ត៌មានគ្រប់គ្រាន់ដោយទី១/ ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្ដិធម៌តាមរយៈការបញ្ចុះបញ្ចូលតស៊ូមតិ និងទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោតតាមរយៈការអប់រំនិង វេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្ដប្រជាពលរដ្ឋឱ្យចូលរួមក្នុង កិច្ចការនយោបាយនិង ការធ្វើសេចក្ដីសំរេចនានា។
ខុម ហ្វ្រែលត្រូវការជ្រើសរើសបុគ្គលិក ១. ផ្នែក ជំនួយការព័ត៌មានវិទ្យា មួយរូប (១) ២. ផ្នែក មន្រ្តីបណ្តាញ មួយរូប (១)
លក្ខខ័ណ្ឌតម្រូវសម្រាប់តំណែងទី១ ៖ • និស្សិតបញ្ចប់បរិញ្ញាប័ត្រផ្នែកព័ត៌មានវិទ្យា • មានបទពិសោធន៍យ៉ាងតិច១ឆ្នាំទាក់ទងនឹងជំនាញដែលសិក្សា • ស្រឡាញ់និងចូលចិត្តធ្វើការងារជាមួយ ប្រព័ន្ធផ្សព្វផ្សាយសង្គម និង គ្រប់គ្រងឧបករណ៍ផ្សព្វផ្សាយសង្គម • មានចំណេះដឹងផ្នែករច្ចនាវេបសាយជាមួយភាសារ PHP, MySQL និង CMS ផ្សេង (WordPress, Joomla) • មានលទ្ធភាពក្នុងការប្រើប្រាស់កម្មវិធីរច្ចនារូបភាព ដូចជា Adobe Photoshop, Illustrator • មានលទ្ធភាពក្នុងការប្រើប្រាស់កម្មវិធីកាត់តវីដេអូ ដូចជា Sony Vegas ឬ Adobe aftereffect, Adobe Premiere • អាចនិយាយនិងសរសេរភាសារអង់គ្លេសបាន
លក្ខខ័ណ្ឌតម្រូវសម្រាប់តំណែងទី២ ៖ • បរិញ្ញាប័ត្រពាក់ព័ន្ធនឹងជំនាញការគ្រប់គ្រងរដ្ឋបាលសាធារណៈ វិទ្យាសាស្រ្តនយោបាយ • យល់ដឹងពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ • មានចំណេះដឹង និងបទពិសោធន៍ក្នុងការគ្រប់គ្រងគម្រោងការងារបណ្តាញនិងជំនាញសម្របសម្រួល • មានសមត្ថភាពក្នុងប្រើប្រាស់ភាសារអង់គ្លេស ទាំងការនិយាយ និងការសរសេរ
សម្រាប់ព័ត៌មានទាក់ទងទៅនឹងភារកិច្ចសូមចូលទៅកាន់តំណខាងក្រោមនេះ www.comfrel.org/job
បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៍អាចផ្ញើប្រវត្តរូបសង្ខេប (CV and Cover Letter) មកកាន់ស្នាក់ការអង្គការខុម ហ្វ្រែល ផ្ទះលេខ១៣៨ ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈ ៖ [email protected] ។ កាលបរិច្ឆេទនៃការឈប់ទទួលពាក្យ៖ ថ្ងៃ ទី ២៥ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ០៥ ល្ងាច។
**សំគាល់៖ បេក្ខជនជាស្រ្តីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ។