សេចក្តីប្រកាសដេញថ្លៃ
គំរោងសាងសង់សួនច្បារ លើដំបូលសាលារៀន NCA
អង្គការមូលនិធិកុមារកម្ពុជា (CCF) គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដើម្បីជួយទ្រទ្រង់ដល់កុមារ ក៏ដូចជាសហគមន៍ក្នុងតំបន់ស្ទឹងមានជ័យ លើវិស័យអប់រំ សុខាភិបាល និង បណ្តុះបណ្តាលវិជ្ជាជីវៈ ។ល។
អង្គការមូលនិធិកុមារកម្ពុជា (CCF) មានសេចក្តីរីករាយសូមអញ្ជើញ បណ្តា ក្រុមហ៊ុន អ្នកសាងសង់ ទាំងឡាយ ដែលបានចុះបញ្ជីស្របច្បាប់ ត្រឹមត្រូវក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលចាប់អារម្មណ៍ទាំងអស់ មកទាក់ទងផ្នែកលទ្ធកម្ម តាមអាសយដ្ឋានដូចខាងក្រោម ដើម្បីទទួលយកឯកសារប្រកាសដេញថ្លៃសម្រាប់ គំរោងសាងសង់សួនច្បារលើដំបូលសាលារៀន NCA (ឯកសារ ដេញថ្លៃនេះត្រូវបានផ្តល់ជូន ដោយឥតគិតថ្លៃ)។
សូមបញ្ជាក់ថា: ឯកសារដេញថ្លៃត្រូវតែបញ្ជូនមកអង្គការមូលនិធិកុមារកម្ពុជា (CCF) តាមអាសយដ្ឋានខាងក្រោម ឲ្យបានមុន ថ្ងៃច័ន្ទ ទី ១១ ខែ សីហា ឆ្នាំ ២០១៧ វេលាម៉ោង ៣ រសៀល ដោយដាក់ក្នុងស្រោមសំបុត្របិទជិត និង មានត្រាបញ្ជាក់ពី ឈ្មោះក្រុមហ៊ុន ដែលមានដាក់ស្លាក សម្គាល់ថា “សំណើសាងសង់សួនច្បារសាលារៀន NCA”។
យើងខ្ញុំសូមរំលឹកថាមានតែឯកសារដេញថ្លៃដែលឆ្លើយតបនឹងលក្ខណៈបច្ចេកទេស និង លក្ខខណ្ឌតម្រូវដូចមានបញ្ជាក់ក្នុងឯកសារប្រកាសដេញថ្លៃនេះ ប៉ុណ្ណោះនឹងត្រូវបានទទួលយកដើម្បីវាយ តំលៃ។
អង្គការមូលនិធិកុមារកម្ពុជា (CCF)
ផ្ទះលេខ ២២២ ផ្លូវលេខ ៦BT ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ម៉ោងធ្វើការៈ ថ្ងៃច័ន្ទ ដល់ សុក្រ ម៉ោង ៨:០០ ព្រឹក ដល់ ម៉ោង ៦:០០ ល្ងាច
ទូរស័ព្ទលេខៈ ០២៣ ៩៩១ ៩៤៤ / ០៧០ ៦៦៦ ៣៤៤ / ០៧០ ៦៦៦ ៣៧៣
ផ្ញើជូន៖ ផ្នែកលទ្ធកម្ម